អ៊ែមមឺរឹតបង្ហាញកម្មវិធីស្រារបស់ខ្លួន ជាមួយអាហារពេលល្ងាចដ៏ស៊ីវីល័យ
ការផ្តល់ជូនលក្ខណៈពិសេសនៃស្រាប្រណីតៗ និង ស្រាសំប៉ាញនៅក្នុងថ្នាក់ហ្វឹសខ្លាស់ និង ថ្នាក់ពាណិជ្ជកម្មនៅកម្មវិធីអាហារពេលល្ងាចមួយនៅសណ្ឋាគាររ៉ូសវូដ ភ្នំពេញ ។
រាជធានីភ្នំពេញ ប្រទេសកម្ពុជាថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ ស្រាជាង ៨០ ប្រភេទផ្សេងៗគ្នា រួមមាន ស្រាក្រហម ស ស្រាសំប៉ាញ (Champagne) និង ស្រាផត (Port) ដែលមានប្រភពមកពីចំការទំពាំងបាយជូរល្អបំផុត ពី ១២ ប្រទេសត្រូវបានផ្តល់ជូនដល់អ្នកដំណើរលើយន្តហោះរបស់អ៊ែមមឺរឹតគ្រប់ថ្នាក់ទាំងអស់ ។
ការដាក់ទុនជាង ៧០០ លានដុល្លារអាមេរិក ជាការតំណាងនៃការវិនិយោគរយៈពេលវែងតាំងពីឆ្នាំ ២០០៦ មកកម្មវិធីស្រារបស់អ៊ែមមឺរឹត គឺជាធាតុផ្សំដ៏សំខាន់មួយជាមួយបទពិសោធន៍ការទទួលទានអាហារលើយន្តហោះ ។ ដូចគ្នានឹងគ្រប់ផ្នែកនៃសេវាកម្មរបស់ខ្លួនដែរការជ្រើសរើសនិងរៀបចំផែនការស្រាត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ។ នៅក្នុងពិធីជួបជុំដ៏ស្និទ្ធស្នាលមួយនៅសណ្ឋាគាររ៉ូសវូដរាជធានីភ្នំពេញអ៊ែមមឺរឹតបានផ្តល់នូវរសជាតិនៃបទពិសោធន៍លើយន្តហោះដែលមិនអាចបំភ្លេចបានដែលទន់ទឹងរងចាំអ្នកដំណើរថ្នាក់ហ្វឹសខ្លាស់ (First Class) និង ថ្នាក់ពាណិជ្ជកម្ម (Business Class) របស់ខ្លួនជាមួយការផ្គូផ្គង់អាហារពេលល្ងាចដ៏ស៊ីវីលយ័ដែលមានផ្តល់ជូនស្រាផ្តាច់មុខមួយចំនួនពីក្រុមហ៊ុន ។
កម្មវិធីស្រារបស់អ៊ែមមឺតរឹត
អ៊ែមមឺតរឹតមានយុទ្ធសាស្ត្រទិញស្រានិងកម្មវិធីយ៉ាងលម្អិតដើម្បីទទួលបានស្រាដែលបិទយូរកាលបំផុតសម្រាប់ការទទួលទានពេលអនាគត ដូចជាទិញ en primeur – ជាធម្មតាគឺប្រើមុនពេលស្រាត្រូវបានច្រកដាក់ដបនិងចែកចាយទៅកាន់ទីផ្សារ។ បច្ចុប្បន្ននេះក្រុមហ៊ុនមានស្រាចំនួនជាង ៧ លានដបដែលជាប្រភេទស្រាមានអាយុច្រើននៅប៊ុហ្គានឌី(Burgundy)ប្រទេសបារាំង ដែលមួយចំនួននៃស្រាទាំងនោះអាចទទួលទានបាននៅឆ្នាំ ២០៣៥ តែប៉ុណ្ណោះ។
ស្រាចំនួនជាងពាក់កណ្តាលនៅឃ្លាំងស្រារបស់អ៊ែមមឺរឹតមានប្រភពពីតំបន់បដ៉ុក(Bordeaux)ប្រទេសបារាំងជាមួយនឹងលាប៊ែលពីចំការទំពាំងបាយជូរដ៏ល្បីបំផុតរបស់ប្រទេសបារាំងដូចជា Chateau Lafite Chateau Margaux, Chateau Latour, Chateau Haute-លោក Brionនិង Chateau Mouton-Rothschild ឃ្លាំងស្រារបស់អ៊ែមមឺរឹតគឺជាក្តីសុបិន្តរបស់អ្នក ។ បន្ថែមពីស្រាម៉ាក់របស់ប្រទេសបារាំងអ៊ែមមឺរឹតក៏មានផ្ដល់ជូនផងដែរជាមួយការជ្រើសរើសពិភពថ្មីនៃស្រាមកពីប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់កាលីហ្វញ៉ា (អាមេរិក) និងជាតំបន់ផលិតស្រាផ្សេងទៀតជុំវិញពិភពលោក។
អតិថិជនថ្នាក់ហ្វឹសខ្លាស់របស់អ៊ែមមឺរឹតអាចទទួលទានស្រាសំប៉ាញ Dom Perignon ស្រាសំប៉ាញមួយក្នុងចំណោមស្រាសំប៉ាញវយ័ចំណាស់ឈានមុខគេនៅលើពិភពលោកមានផ្តល់ជូនស្ទើរតែគ្រប់ជើងហោះហើរ ។
ទស្សនវិជ្ជានៃអាហាររបស់អ៊ែមមឺរឹត
ក្រុមហ៊ុនផ្តល់ជូនអាហារប្រហែល ១១០ លានជារៀងរាល់ឆ្នាំដោយមានការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ដូចគ្នាទៅគ្រប់ថ្នាក់ ថ្នាក់ហ្វឹសខ្លាស់ ថ្នាក់ពាណិជ្ជកម្មនិងថ្នាក់សន្សំសំចៃ ។ អ៊ែមមឺរឹតតែងតែផ្លាស់ប្តូរមុខម្ហូបរបស់ខ្លួនទៅតាមតំបន់ដែលខ្លួនបានហោះទៅដែលធ្វើឲ្យអ្នកដំណើរទទួលបាននូវបទពិសោធន៏ស៊ាំនៅទិសដៅរបស់គាត់ ។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍សកលមួយវាគឺជាមោទនភាពដែលអាចបង្កើតមុខម្ហូបតាមរដូវកាលសម្រាប់ការប្រារព្ធពិធីបុណ្យអន្តរជាតិដូចជា បុណ្យណូអែល ក៏ដូចជាការផ្តត់ជូបទៅតាមរដូវបុណ្យផ្សេងទៀត តែជៀងនេះទៅទៀតក៏មានការផ្តល់ជូនការតាមប្រទេសដូចជាបុណ្យចូលឆ្នាំថ្មី និង Oktoberfest ។
នៅឆ្នាំ ២០១៨អ៊ែមមឺរឹតបានបើកដំណើរការប៉ុស្តិ៍ម្ហូបនៅលើប្រព័ន្ធកម្សាន្តលើយន្តហោះរបស់ខ្លួន អាយស៍ (ice) ដើម្បីផ្តល់ឱ្យអតិថិជនដែលមិនធ្លាប់ឃើញពីទិដ្ផភាពចម្អិនម្ហូបក្រៅឆាកយល់ដឹងពីការចម្អិនម្ហូបសម្រាប់បម្រើលើយន្តហោះរបស់ខ្លួននិងធ្វើការជាមួយដៃគូសកលរបស់ខ្លួន ។ ភាគម្ហូបនីមួយៗ បង្ហាញយ៉ាងស៊ីជុំរៅពីរបៀបដែលក្រុមហ៊ុនផលិតនូវផលិតផលរបស់ខ្លួនជាមួយជាដៃគូជាយូរអង្វែងនៅទូទាំងពិភពលោករួមទាំងការផ្គត់ផ្គង់ពីសិល្បៈអាហារក្នុងស្រុក ។ ភាគម្ហូបក៏បង្ហាញនូវរូបមន្តមួយចំនួននៃការបំផុសគំនិតរបស់ខ្លួនដែលមានតាមតំបន់ដើម្បីឱ្យអតិថិជនអាចរៀនតាមបានពេលនៅគេហដ្ឋានពីរបៀបចម្អិនម្ហូបប្រចាំត្រកូលរបស់អ៊ែមមឺរឹត។
ការផ្តល់ជូន ស្រាស្ពីរីត (Spirits) របស់អ៊ែមមឺរឹត
អ៊ែមមឺរឹតមានផ្តល់ជូនស្រាស្ពីរីត (Spirits) យ៉ាងទូលំទូលាយ ទាំងនោះរួមមាន ស្រាស្ពីរីត (Spirits) ថ្មីៗ សរុប ជាង ៣០ មុខ និង ស្រាលី ហ្គឺរស៏ (Liqueurs)មានផ្តល់ជូននៅគ្រប់ថ្នាក់លើយន្តហោះទាំងអស់។ការផ្តល់ជូនស្រាស្ពីរីត (Spirits) របស់អ៊ែមមឺរឹតជាការបំពេញបន្ថែមលើការផ្តល់ជូនលំដាប់ពិភពលោកដែលមានស្រាជាង ៨០ ប្រភេទ និងស្រាសំប៉ាញដែលមានជូននៅទូទាំងបណ្តាញរបស់ខ្លួនជារៀងរាល់ថ្ងៃ ។
អ៊ែមមឺរឹតបានវិនិយោគដល់ទៅ១០ លានដុល្លារអាមេរិចនៅលើម៉ឺនុយស្រាស្ពីរីតថ្មីរបស់ខ្លួនដែលមានរូបមន្តផ្សំយ៉ាងផ្លែក ពីស្រាស្ពីរីតជាម៉ាកល្បីៗនិងពេញនិយមបំផុតដូចជា Hennessy Cognacដែលមាននៅគ្រប់ថ្នាក់លើយន្តហោះទាំងអស់។ លើសពីនេះទៀតHennessy Paradis Impérialជាស្រាផ្តាច់មុខអ៊ែមមឺរឹតមានផ្តល់ជូននៅថ្នាក់ហ្វឹសខ្លាស់ដែលមានរយៈពេលកំណត់ទៅតាមគោលដៅ ។ នៅក្នុងការភ្ជាប់ជាមួយស្រាស្ពីរីតថ្មីរបស់ខ្លួនអ៊ែមមឺរឹតក៏បានបង្កើតម៉ឺនុយស្រាក្រឡុករបស់ខ្លួនបន្ថែមដូចជា ណីហ្គ្រូនី (Negroni)អូលថោនហ្វាស់សិន (Old Town Fashioned) និង អាពេរ៉ូ ស្ព្រីត (Aperol Spritz) ខណៈពេលដែលរក្សាប្រភេទពេញនិយមមួយចំនួននៅលើយន្តហោះដូចជា ប្រាតដីម៉ែរី (Bloody Mary) ម៉ាជីតូ(Mojito )និងគឺរ៉ូយ៉ាល់(Kir Royal)។
អំពីអ៊ែមមឺរឹត
អ៊ែមមឺរឹតផ្តល់សេវាហោះហើរដោយផ្ទាល់ជារៀងរាល់ថ្ងៃពីទីក្រុងភ្នំពេញនិងទីក្រុងបាងកកតភ្ជាប់អ្នកដំណើររវាងទីក្រុងទាំងពីរតាមរយៈការហោះហើរងាយស្រួលក្នុងរយៈពេលមួយម៉ោងកន្លះនិងការតភ្ជាប់ទេសចរណ៍កម្ពុជាទៅកាន់ទីក្រុងឌូបៃមជ្ឈឹមបូព៌ាអឺរ៉ុបអាហ្វ្រិកនិងអាមេរិក ។ ជាមួយទីក្រុងដ៏រស់រវើកនែក្រុងឌូបៃដែលជាមជ្ឈមណ្ឌលរបស់ខ្លួនអ៊ែមមឺរឹតបានផ្តល់នូវការធ្វើដំណើរដោយមានការតភ្ជាប់ដោយផ្ទាល់ទៅកាន់ជាង១៥០គោលដៅនិង៨៥ប្រទេសក្នុងនោះរួមមាន ៤២ ទិសដៅនៅក្នុងតំបន់អឺរ៉ុបជាង ២០ ទិសដៅទៅទ្វីបអាហ្វ្រិក ៥០ ទិសដៅទៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ១៣ ទិសដៅមជ្ឈឹមបូព៌ា និង ១៧ ទិសដៅទៅអាមេរិក។