Connect with us

អត្ថបទក្រុមហ៊ុន

ទីបំផុត​រក​ឃើញ​ហើយ​!​ ​អ្នកឈ្នះ​កញ្ចប់​ដំ​ណើរ​កម្សាន្ដ​ទៅលេង​ ​Paris​ ​និង​ ​Taipei​ ​នៅក្នុង​កម្មវិធី​ ​The​ ​Dream​ ​of​ ​Travelling​ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ​EVA​ ​Air​

on

Advertisement

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​EVA​ ​Air​ ​បាន​បង្កើត​កម្មវិធី​មួយ​ ​ដែល​មានឈ្មោះ​ ​ថា​៖​ ​«​The​ ​Dream​ ​of​ ​Travelling​»​ ​សម្រាប់​ផ្ដល់​ឱកាស​ដល់​អ្នក​ដែល​មាន​ក្ដី​ស្រមៃ​ ​ចង់​ធ្វើ​ដំ​ណើរ​កម្សាន្ដ​ទៅ​មើល​ ​Eiffel​ ​Tower​ ​ដ៏​ល្បីល្បាញ​ប្រចាំ​ប៉ារីស​ ​ឬ​ចង់ទៅ​គយគន់​ទីក្រុង​តៃប៉ិ​ពីលើ​ជាន់ទី​ ​89​ ​នៅ​អគារ​តៃប៉ិ​ ​101​ ​បាន​ចូលរួម​លេង​កម្សាន្ដ​ ​និង​ ​មានឱកាស​ឈ្នះ​កញ្ចប់​ធ្វើដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​ប៉ារីស​ ​ឬ​ ​តៃប៉ិ​ដោយ​ឥតគិតថ្លៃ​។​ ​នេះ​អាច​ចាត់ទុកថា​ជា​ ​ឱកាស​មួយ​ដ៏​កម្រ​ ​និង​ ​អស្ចារ្យ​បំផុត​ ​ដែល​ ​EVA​ ​Air​ ​បាន​ផ្ដល់​ឱកាស​ ​និង​ ​បង្កើត​នូវ​កម្ម​វិ​ធី​កម្សាន្ដ​សប្បាយ​ៗ​បែបនេះ​ ​សម្រាប់​អតិថិជន​ ​និង​ ​មហាជន​ទូទៅ​។​



​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ​កម្មវិធី​ ​«​The​ ​Dream​ ​of​ ​Travelling​»​ ​មាន​បេក្ខជន​ជាង​ ​៦០០០​ ​នាក់​ ​បាន​ចូលរួម​ចុះឈ្មោះ​ចូលរួម​លេង​កម្សាន្ដ​។​ ​បន្ទាប់មក​កម្មវិធី​បាន​រៀបចំ​ឈ្មោះ​បេក្ខជន​ទាំងនោះ​ ​យក​ទៅ​បង្វិល​ ​Random​ ​(​Lucky​ ​Draw​)​ ​ជ្រើសរើស​បេក្ខជន​ចំនួន​ ​៣០​ ​នាក់​ ​មានឱកាស​បន្ដ​ទៅ​ចូលរួម​លេង​ហ្គេម​ប្រកួត​សប្បាយ​ៗ​ ​ដើម្បី​ឈាន​ទៅដល់​ការ​ជ្រើសរើស​អ្នកឈ្នះ​ ​០២​ ​រូប​ចុងក្រោយ​ ​មានឱកាស​ឈ្នះ​កញ្ចប់​ដំ​ណើរ​កម្សាន្ដ​នៅ​ទីក្រុង​ ​ប៉ារីស​ ​និង​ ​ទីក្រុង​តៃប៉ិ​។​​

​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ផ្ដាច់ព្រ័ត្រ​ ​ដើម្បី​ស្វែងរក​អ្នកឈ្នះ​ ​០២​ ​រូប​ចុងក្រោយ​នេះ​ ​បាន​ប្រារព្ធ​រៀបចំឡើង​ ​នៅ​ផ្សារ​ទំនើប​ ​AEON​ ​Mall​ ​សែនសុខ​ ​រយៈពេល២​ ​ថ្ងៃ​ ​ពោល​គឺ​ចាប់ពី​ថ្ងៃទី​ ​១១​ ​ដល់​ថ្ងៃទី​ ​១២​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​វេលា​ម៉ោង​ ​៩​ ​ព្រឹក​ ​រហូតដល់​ម៉ោង​ ​៩​ ​យប់​។​ ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​ធំ​នេះ​ ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​តារាចម្រៀង​ ​Original​ ​Song​ ​អ្នកនាង​ ​អេ​ដា​ ​និង​ ​តារា​ហ្វេ​សប៊ុ​ក​ល្បីឈ្មោះ​ ​លោក​ ​ហេង​ ​វិសាល​ ​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​ ​តាមរយៈ​ការហោះហើរ​ជាមួយ​ ​EVA​ ​Air​ ​តាម​កៅអីអង្គុយ​ ​ប្រភេទ​ ​Business​ ​Class​ ​ក៏ដូចជា​ការ​ដំណើរ​កំសាន្ត​របស់​ពួកគាត់​ទៅ​ទីក្រុង​ប៉ារីស​ ​និង​ ​តៃប៉ិ​ផង​ដែរ​។​ ​មិន​តែប៉ុណ្ណោះ​ ​ចំពោះ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​នេះ​ ​ក៏​មានការ​ចូលរួម​របស់​ពីសំណាក់​ភ្នាក់ងារ​ក្រុមហ៊ុនទេសចរណ៍​របស់​ ​EVA​ ​Air​ ​ដូចជា​ ​ក្រុមហ៊ុនទេសចរណ៍​ ​World​ ​Pop​ ​Travel​ ​&​ ​Tour​,​ ​ក្រុមហ៊ុន​ ​VLK​ ​Royal​ ​Tourism​,​ ​ក្រុមហ៊ុន​ ​World​ ​Express​ ​Tours​ ​&​ ​Travel​ ​និង​ ​មាន​ស្ដ​ង់​លក់​សំបុត្រ​យន្ដ​ហោះ​ ​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​សំបុត្រ​យន្តហោះ​ដល់ទៅ​ ​១៧​ ​ភាគរយ​ ​ទៅកាន់​រាល់​គោលដៅ​របស់​ ​EVA​ ​Air​ ​ទាំងអស់​រួមមាន​៖​ ​សហរដ្ឋអាមេរិក​ ​អឺរ៉ុប​ ​អូស្រ្តាលី​ ​និង​អាស៊ី​ ​ទៀតផង​។​

​យ៉ាងណាមិញ​ ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​នេះ​ ​ដំណើរការ​ទៅ​យ៉ាង​រលូន​ ​ក្រោម​សំឡេង​ហ៊ោ​កញ្ជៀវ​សប្បាយរីករាយ​ ​ពីសំណាក់​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ ​ភ្ញៀវ​កិត្តិយស​ ​និង​ ​អតិថិជន​របស់​ ​EVA​ ​Air​ ​ជាច្រើន​ដែល​បាន​ចូលរួម​។​ ​ជាក់ស្ដែង​ ​ឆ្លងកាត់​តាម​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ ​ទីបំផុត​ ​កម្មវិធី​ ​«​The​ ​Dream​ ​of​ ​Travelling​»​ ​បាន​រក​ឃើញ​បេក្ខជន​ ​០២​ ​រូប​ចុងក្រោយ​ ​ដែល​ទទួល​បាន​ជ័យជម្នះ​ ​មានឱកាស​ធ្វើ​ដំ​ណើរ​កម្សាន្ដ​ដ៏​រីករាយ​ទៅកាន់​ទីក្រុង​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន​។​ ​ក្នុង​នោះ​ ​បេក្ខជន​ដែល​ទទួល​បាន​កញ្ចប់​ដំ​ណើរ​កម្សាន្ដ​ទៅកាន់​ទីក្រុង​ប៉ារីស​ ​គឺ​បាន​ទៅលើ​ ​លោក​ ​ម៉ៅ​ ​សុវិទ្យា​ ​និង​ ​បេក្ខជន​ដែល​ទទួល​បាន​កញ្ចប់​ដំ​ណើរ​កម្សាន្ដ​ទៅកាន់​ទីក្រុង​ ​តៃប៉ិ​ ​បាន​ទៅលើ​ ​លោក​ ​សេង​ ​គ្រុយ​។​



​គួរ​ឱ្យ​ដឹង​ដែរ​ថា​ ​EVA​ ​Air​ ​គឺជា​សមាជិក​ ​Star​ ​Alliance​ ​ហើយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ ​មួយ​ក្នុងចំណោម​ ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ ​10​ ​ជុំវិញ​ពិភពលោក​ដែល​ទទួល​បាន​កម្រិត​ផ្កាយ5​ ​SKYTRAX​-​rated​ ​5​-​Star​ ​។​ ​អ្នកអាន​បាន​បោះឆ្នោត​ឱ្យ​ ​EVA​ ​Air​ ​ក្លាយជា​ក្រុមហ៊ុន​មួយ​ ​ដែល​ល្អ​បំផុត​ក្នុង​ការ​ ​ធ្វើដំណើរ​ ​និង​លំហែកាយ​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ទាំង​ ​១០​ ​ហើយ​ ​TripAdvisor​ ​បាន​ប្រគល់​ពានរង្វាន់​កំ​ពូល​ៗ​ឱ្យ​ ​EVA​ ​Air​ ​ទៅតាម​ប្រភេទ​ ​ចំនួន5​ ​ប្រភេទ​ ​សម្រាប់​ពានរង្វាន់​ប្រចាំឆ្នាំ​ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​អាកាសចរណ៍​ដោយ​អ្នកដំណើរ​។​ ​ក្រុមហ៊ុន​ ​អាកាសចរណ៍​ ​EVA​ ​Air​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​1989​ ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ ​អន្តរជាតិ​ឯកជន​ទីមួយ​របស់​តៃវ៉ាន់​ ​ដែល​ជាផ្នែក​មួយ​របស់​ក្រុមហ៊ុន​ ​Evergreen​ ​Group​ ​និង​ជាផ្នែក​មួយ​របស់​ក្រុមហ៊ុន​ដឹកទំនិញ​ទូទាំង​សកល​ ​Evergreen​ ​Line​។​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​EVA​ ​Air​ ​ដំណើរការ​ដោយ​យន្តហោះ​ ​Boeing​ ​និងAirbus​ ​ជាង​ ​80គ្រឿង​ទៅកាន់​គោលដៅ​ ​អន្តរជាតិ​ជាង​ ​60​ ​គោលដៅ​ទូទាំង​ទ្វីបអាស៊ី​ ​អូ​សេ​អា​នី​ ​អឺរ៉ុប​ ​និង​អាមេរិក​ខាងជើង​ ​ដែល​ច្រកចេញ​ ​ចូល​មាន​ដូចជា​ទីក្រុង​ ​Paris​ ​ទីក្រុង​ ​Taipei​ ​ទីក្រុង​ ​Los​ ​Angeles​ ​ទីក្រុង​ ​New​ ​York​ ​ទីក្រុង​ ​San​ ​Francisco​ ​ទីក្រុង​ ​Seattle​ ​ទីក្រុង​ ​Brisbane​ ​និង​ ​ទីក្រុង​ ​Vancouver​។​ ​អ្នកដំណើរ​អាច​ស្វែងយល់​បន្ថែម​ពី​ ​EVA​ ​កាលវិភាគ​ធ្វើដំណើរ​ ​និង​ការ​កក់​សំបុត្រ​តាមរយៈ​៖​ ​www.evaair.com​

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

អ្នកគ្មានគូកុំខ្វល់ច្រើន ហូតលុយតែជាង ២ម៉ឺនជិះរថភ្លើងម្នាក់ឯង ទៅដេកមាត់ព្រែកកំពតយ៉ាងរំភើយ
អ្នកបាត់ដំបងត្រៀមៗណា៎! បុណ្យទន្លេនៅបាត់ដំបងឆ្នាំនេះ រៀបចំយ៉ាងពិសេសដឹងតែសប្បាយហើយ
ឱក​ ​សុគន្ធ​កញ្ញា​ ​ជាកំពូលតារាស្រីដែលជោគជ័យលើរឿងគ្រប់យ៉ាង
ប្រវត្តិ​កម្សត់​រាជិនី​សំឡេង​មាស​ ​រស់​ ​សេរី​សុទ្ធា​ ​ជោគជ័យ​លើ​វិ​ថី​សិស្បៈ​ ​តែ​មិន​សមប្រកប​ជីវិត​គ្រួសារ​

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 days ago

អបអរសាទរក្រុមទាំង 10 បានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

(ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម...

អត្ថបទក្រុមហ៊ុន3 days ago

ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។ ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប...

អត្ថបទក្រុមហ៊ុន3 days ago

​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA

​គណៈកម្មាធិការ​ជាតិ​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ផ្លូវគោក និង ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA បាន​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់ និង​ ការយកចិត្តទុកដាក់​ជាមួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​ជួយសង្គ្រោះ​កុមារ​កម្ពុជា​រាប់លាន​នាក់​មកដល់​សព្វថ្ងៃ​ ។ ​នៅ​ព្រឹក​ថ្ងៃទី ​១៤ ខែកុម្ភៈ ឆ្នាំ ​២០២០​ នេះ កម្មវិធី​បរិច្ចាគ​មូលនិធិ​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រលាញ់ ក្រោម​ការចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​សមាសភាព​ថ្នាក់ដឹកនាំ លោកជំទាវ មឹន...

អត្ថបទក្រុមហ៊ុន4 days ago

កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា Galaxy S20 Ultra និង Galaxy S20+​ អា​ចក​ម្ម៉​ង់​បាននៅថ្ងៃនេះ​ហើយ​!!!

(​ភ្នំពេញ​) ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០៖ ពិតជា​រហ័ស​ទាន់​ចិត្ត​មែន​! បន្ទាប់ពី​ការដាក់​បង្ហាញ​រូបរាង​កាលពី​ម្សិលមិញ​រួចមក​ឥឡូវនេះ​ក្រុមហ៊ុន​សាម​សុង ក៏បាន​បំពេញ​តាម​សំណូមពរ​ដោយ​ប្រញាប់ប្រញាល់​បើក​ឱ្យ​អតិថិជន​ដែល​កំពុងតែ​រង់ចាំ​យ៉ាង​អន្ទះសា និង ​ច្រើន​លើសលុប​ក្នុងប្រទេស​កម្ពុជា​យើង​ធ្វើការ​ក​ម្ម៉​ង់​ទុក​មុន​បាន (Pre-Order) ចាប់ពី​ថ្ងៃនេះ​រហូតដល់ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២០ ជាមួយនឹង​ការ​ថែម​យ៉ាង​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់មាន ​៖...

អត្ថបទក្រុមហ៊ុន4 days ago

Nokia​ ចែករំលែក​ក្តី​ស្រឡាញ់​ក្នុង​ថ្ងៃ​ពិសេស ទិញ Nokia 2.3, 6.2 និង 7.2 ថ្ងៃនេះ នឹង​ទទួលបាន​កាដូ​ពិសេស​

HMD Global គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​យីហោ​ម៉ាក​Nokia​ដែលជា​ស្មា​ត​ហ្វូ​ន​ទំនើប​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា ហើយ​កាលពី​ថ្មីៗ​កន្លងទៅនេះ​ក្រុមហ៊ុន​ទើបតែ​បាន​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​ទំនើប​ចុងក្រោយ 3 ម៉ូ​ដែល​លើ​ទីផ្សារ​ដើម្បី​តម្រូវ​ចិត្ត​អតិថិជន ពិសេស​យុវវ័យ គឺ​ម៉ូ​ដែល​Nokia 2.3, Nokia 6.2 និង Nokia 7.2 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ Android​ ។​ ​ដោយឡែក​នៅក្នុង​ឱកាស​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់​នេះ Nokia បាន​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​អតិថិជន​ទាំងអស់​ដោយ​គ្រាន់តែ​ជាវ​ទូរស័ព្ទ...

អត្ថបទក្រុមហ៊ុន4 days ago

Samsung Galaxy S20+ | S20 Ultra បានបង្ហាញ​ខ្លួន​ជាមួយ​ភាព​អស្ចារ្យ​ ​ធ្វើ​ឲ្យ​កក្រើក​ពិភព​ស្មា​ត​ហ្វូ​ន​​ដើមឆ្នាំ ​២០២០

(​ភ្នំពេញ​) ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ៖ ក្រោយពី​មហា​ព្រឹ​ត្ត​ការណ៍​ពិភពលោក​ដ៏​កក្រើក​កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) សហរដ្ឋអាមេរិក រួចមក​ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា​ក៏បាន​រៀបចំ​ព្រឹត្តិការ​ដ៏​អស្ចារ្យ​ផងដែរ​ដោយបាន​អ​ញ្ចើ​ញ​អ្នកសារព័ត៌មាន ជាច្រើន​នាក់មក​ជួបជុំគ្នា​ដើម្បី​ធ្វើការ​ទស្សនា និង​ ប៉ះ​ផ្ទាល់​នៅ​អគារ...

អត្ថបទក្រុមហ៊ុន5 days ago

We are looking for “Research Specialist”

This researcher role supervises research projects from the early planning stages to project completion. That includes project initiative, research design,...

អត្ថបទក្រុមហ៊ុន5 days ago

ធនាគារ ជីប ម៉ុង ដៃគូ​យូរអង្វែង​ដ៏​មាន​ទំនុកចិត្ត​បំផុត​របស់​លោកអ្នក​ ប្រកាស​បើក​សាខា​ថ្មី​ម្ដង ​២​ បន្ថែមទៀត​ក្នុងពេល​តែមួយ​

​ធនាគារ ជីប ម៉ុង​ បើក​ដំណើរការ​សាខា​ថ្មី ​២ ​បន្ថែមទៀត​មួយ​នៅក្នុង​អគារ​ពាណិជ្ជកម្ម ជីប ម៉ុង បាក់​ទូក និង ​មួយទៀត​ក្នុង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល​ដើម្បី​បំពេញតម្រូវការ​ជូន​អតិថិជន​របស់ខ្លួន​ ។​ ​ឥឡូវនេះ ធនាគារ ជីប ម៉ុង...

អត្ថបទក្រុមហ៊ុន1 week ago

ពិតជាល្អមែន! អ្នកឯកទេសពី Acnes ទៅពិនិត្យស្បែកមុខឱ្យនិស្សិត Free Free ដល់សាកលវិទ្យាល័យ

ពិតជាពិសេសណាស់នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះអ្នកឯកទេសខាងស្បែកមុខពី Acnes បានចុះទៅពិនិត្យស្បែកមុខដល់និស្សិតដោយឥតគិតថ្លៃនៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រង ។ ដោយឡែកនៅថ្ងៃទី ១១ ស្អែកនេះក្រុមការងារនឹងបន្តចុះទៅដល់វិទ្យាស្ថានវ៉ាន់ដាគណនេយ្យជាបន្តទៀត។ ក្រោមបរិយាកាសដ៏រីករាយនិស្សិតទាំងប្រុស ទាំងស្រី បានបង្ហាញនូវទឹកមុខញញឹមប្រិមប្រិយទទួលយកនូវសេវាកម្មពិនិត្យស្បែកមុខយ៉ាងយកចិត្តទុកដាក់ពីអ្នកឯកទេសដ៏ពិតប្រាកដ ។ អ្នកឯកទេសនៃផលិតផលថែរក្សាសម្រស់ Acnes បានធ្វើការពិនិត្យស្បែកមុខដោយឧបករណ៍ទំនើប ដើម្បីរកឱ្យឃើញថា តើស្បែកមុខរបស់ពួកគាត់មានបញ្ហាអ្វីដែរ?...

អត្ថបទក្រុមហ៊ុន1 week ago

អ៊ែ​ម​មឺ​រឹត​បង្ហាញ​កម្មវិធី​ស្រា​របស់ខ្លួន​ ​ជាមួយ​អាហារ​ពេល​ល្ងាច​ដ៏​ស៊ីវីល័យ​

​ការផ្តល់ជូន​លក្ខណៈពិសេស​នៃ​ស្រា​ប្រណីតៗ និង ​ស្រា​សំប៉ាញ​នៅក្នុង​ថ្នាក់​ហ្វឹ​ស​ខ្លាស់ និង ​ថ្នាក់​ពាណិជ្ជកម្ម​នៅ​កម្មវិធី​អាហារ​ពេល​ល្ងាច​មួយ​នៅ​សណ្ឋាគាររ៉ូ​ស​វូដ ​ភ្នំពេញ​​ ។ រាជធានី​ភ្នំពេញ ​ប្រទេស​កម្ពុជា​ថ្ងៃទី ០៧ ខែកុម្ភៈ ​ឆ្នាំ ២០២០ ៖ ស្រា​ជាង ៨០ ​ប្រភេទ​ផ្សេងៗ​គ្នា រួមមាន ស្រាក្រហម ស...