ហាងកាហ្វេ % Arabica ដ៏ល្បីល្បាញនៅប្រទេសជប៉ុន ឥឡូវនេះមាននៅផ្សារទំនើប វឌ្ឍនៈ កាពីតាល ហើយ!
នាពេលនេះ ហាងកាហ្វេ % Arabica ដែលជាប្រ៊េនកាហ្វេដ៏ល្បីល្បាញមកពីទីក្រុងក្យូតូប្រទេសជប៉ុនបានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយកាលពីពេលថ្មីៗកន្លងទៅនេះ ដោយមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប វឌ្ឍនៈ កាពីតាល ជាន់ផ្ទាល់ដី ។
ដើមកំណើតនៃនិមិត្តសញ្ញាម៉ាកកាហ្វេ Arabica“%” គឺហាក់ដូចជាសញ្ញា “ភាគរយ” ត្រូវបានជ្រើសរើសដោយស្ថាបនិករបស់កាហ្វេ % Arabica គឺលោក Kenneth Shoji ។ និមិត្តសញ្ញានេះ ជាក់ស្តែងវាមានរូបរាងដូចជាដើមកាហ្វេដែលមានគ្រាប់កាហេ្វនៅសងខាងទងរបស់វាដែលពិតជាស័ក្តិសមជានិមិត្តសញ្ញារបស់កាហ្វេ Arabica ខ្លាំងណាស់ ។ លោក Kenneth Shoji បានបញ្ចាក់បន្ថែមទៀតថា ម៉ាកយីហោនេះគឺនិយាយអំពីចំណង់ចំណូលចិត្តដ៏សាមញ្ញដែលបង្កប់ដោយអត្ថន័យ និង អាថ៌កំបាំង ដែលគួរឱ្យចង់ស្វែងយល់ ប្រៀបដូចជារសជាតិដ៏ពិសេសរបស់កាហ្វេ Arabica ។
នាពេលបច្ចុប្បន្ននេះ % Arabica មានហាងកាហ្វេរបស់ខ្លួនចំនួន 53 នៅទូទាំងពិភពលោក ហើយគុណភាពនៃគ្រាប់កាហ្វេ និង រសជាតិដ៏ឈ្ងុយឆ្ងាញ់នៃកាហ្វេ %Arabica បានល្បីល្បាញ និង រីកសុះសាយគ្រប់ទិសទី ។ ស្របពេលដែលប្រទេសកម្ពុជាកំពុងមានតម្រូវការ និង មានអ្នកនិយមទទួលទានកាហេ្វកើនឡើងជាលំដាប់ក្រុមហ៊ុន Vattanac F&B Limited បានសម្រេចចិត្តនាំយកម៉ាកយីហោកាហ្វេ Arabica នេះមកកាន់ទីផ្សារកម្ពុជា ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន ។
នៅហាងកាហ្វេ % Arabica គឺប្រើប្រាស់នូវគ្រឿងផ្សំល្អបំផុតដោយប្រើប្រាស់ម៉ាស៊ីន espresso ដ៏ល្អ និង ទំនើបដើម្បីរក្សាគុណភាពក្នុងការឆុងកាហ្វេ ជាពិសេសការលីងកាហ្វេគឺចម្រាញ់យកតែគ្រាប់កាហ្វេថ្មីៗដែលលីងផ្ទាល់ដៃនៅនឹងកន្លែង ដូចនេះធ្វើឱ្យកាហ្វេរបស់ %Arabica មានរសជាតិឈ្ងុយឆ្ងាញ់ខុសពីកាហ្វេដទៃទៀត ។
សូមទទួលបាននូវពេលវេលាដ៏ល្អ ជាមួយនឹងការក្រេបនូវរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់មួយកែវពីហាងកាហ្វេ % Arabica!
#arabicaphnompenhvattanaccapital #arabicacambodia #seetheworldthroughcoffee