ក្រុមហ៊ុន Urban Village និង Prestige Homes Cambodia នឹងរៀបចំការប្រកួតបាល់ទាត់មិត្តភាពដ៏អស្ចារ្យមួយរវាងក្រុមកម្ពុជា (ព្រះខ័នរាជស្វាយរៀង) និង ក្រុមម៉ាកាវ(MUST CPK) នៅចុងឆ្នាំ ២០១៩ នេះ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៨ និង ថ្ងៃទី ២៩ ត្រូវនឹងថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ ក្រុមហ៊ុន Urban Village និង Prestige Homes Cambodia នឹងមានរៀបចំការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុមកម្ពុជា (ព្រះខ័នរាជស្វាយរៀង) និង ក្រុមម៉ាកាវ(MUST CPK) នៅតារាងបាល់ទាត់ Urban Village ចាប់ពីម៉ោង ៦ ល្ងាចតទៅ ដែលនេះគឺជាការប្រកួតបាល់ទាត់ដ៏ធំមួយ និង អស្ចារ្យបំផុតនៅក្នុងប្រទេសកម្ពុជា ។ យើងបានសង្កេតឃើញថាកីឡាបាល់ទាត់គឺជាកីឡាមួយប្រភេទដែលពិតជាពេញនិយមបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោកបណ្ឌិត Raymond Choi ជាប្រធានក្រុមហ៊ុន Prestige Homes Cambodia បានលើកឡើងថា ”គោលបំណងនៃការប្រកួតបាល់ទាត់នេះ គឺធ្វើឡើងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និង បង្កើតទំនាក់ទំនងឲ្យកាន់តែប្រសើរ និង បន្តភាពរីកចម្រើនជាមួយគ្នានៅថ្ងៃខាងមុខបន្តទៀត” ។
គួររំឭកផងដែរថា ក្រុមហ៊ុន Prestige Homes Cambodia (www.prestigehomeskh.com) ធ្លាប់បានឈ្នះពានរង្វាន់ “ភ្នាក់ងារលក់អចលនទ្រព្យដ៏ល្អបំផុតក្នុងឆ្នាំ២០១៩” ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Squarefoot Best of the Best ក៏ដូចគ្នានឹងក្រុមហ៊ុន Urban Village ក៏បានឈ្នះពានរង្វាន់ដូចគ្នា គឺពានរង្វាន់ “ការអភិវឌ្ឍខុនដូដ៏ល្អបំផុត” នៅតំបន់អាស៊ីក្នុងកម្មវិធីប្រគល់ពានរង្វាន់ផ្នែកអចលនទ្រព្យ ។
យ៉ាងណក្តី ក្រុមហ៊ុនទាំងពីរក៏កំពុងតែសហការគ្នាបានយ៉ាងល្អ និង ជិតស្និទ្ធជាខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ ហើយខិតខំផ្សព្វផ្សាយពីសក្តានុពលរបស់ខ្លួនទៅកាន់ទីផ្សារទាំងក្នុងស្រុក និង ទីផ្សារអន្តរជាតិដើម្បីភាពជោគជ័យរបស់ខ្លួននៅពេលអនាគតផងដែរ ។ លើសពីនេះទៅទៀត ក្រុមហ៊ុនទាំងពីររវាង Urban Village និង Prestige Homes Cambodia ក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់របស់ប្រទេសកម្ពុជាផងដែរ ដូចជារៀបចំការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិដ៏អស្ចារ្យមួយរវាងក្រុមកម្ពុជា (ព្រះខ័នរាជស្វាយរៀង) និង ក្រុមម៉ាកាវ(MUST CPK) ដែលនឹងប្រព្រឹត្តឡើងនៅចុងខែធ្នូផងដែរ ។
ក្រៅពីនេះ ក្រុមហ៊ុន Urban Village ក៏មានមជ្ឈមណ្ឌល “Factory Phnom Penh” មួយធំដ៏ជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាកន្លែងសម្រាប់កម្សាន្ត និងរៀបចំកម្មវិធីផ្សេងៗដូចជា សិក្ខាសិលា និង វគ្គបណ្តុះបណ្តាលជាដើម ។ ក្រុមហ៊ុន Urban Village ក៏នឹងមានរៀបចំសិក្ខាសាលាស្តីពី ”វិធីសាស្រ្តក្នុងការបង្កើនប្រាក់ចំណូលទេ្វដងក្នុងឆ្នាំ ២០២០” ដែលនឹងត្រូវធ្វើការចែករំលែកដោយអ្នកជំនាញមកពីសហរដ្ឋអាមេរិក ជប៉ុន និង ហុងកុងក្នុងវិស័យ Forex ដើម្បីឲ្យភ្ញៀវចូលរួមទាំងអស់បានយល់ដឹងអំពីវិធីសាស្ត្រដ៏អស្ចារ្យផ្សេងៗ ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើននៅក្នុងឆ្នាំ ២០២០ ដែលសិក្ខាសាលានេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ១រសៀល រហូតដល់ម៉ោង ២:៣០ រសៀល ថ្ងៃទី ២៨ និង ២៩ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលសន្និបាតរបស់ Urban Village ។
នៅក្នុងសិក្ខាសាលានេះក៏នឹងមានការចូលរួមឧបត្ថម្ភធំដោយក្រុមហ៊ុនផ្សេងៗមានដូចជា Cambodian Derivatives Exchange (CDX), Goldwell Capital និង Golden FX Link Capital ដែលពួកគេនឹងនាំវិនិយោគិនផ្នែកហិរញ្ញវត្ថុជាច្រើននាក់មកចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីយល់បន្ថែមពីការវិនិយោគទុនទៅលើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាផងដែរ ។
ក្នុងព្រឹត្តិការណ៍នោះដែរ ក្រុមហ៊ុនUrban Village ក៏នឹងធ្វើសន្និសីទកាសែតនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ២:៣០ រសៀលដល់ម៉ោង ៣ រសៀល ដោយអមជាមួយនឹងវត្តមានកំពូលតារាចម្រៀងរ៉េបដ៏ល្បីក្នុងប្រទេសកម្ពុជា លោក G-Devith និង តារាចម្រៀង ក៏ដូចជាតារាសម្តែងដ៏ល្បីឈ្មោះ លោក នីកូ ក៏នឹងធ្វើការបង្ហាញខ្លួនក្នុងចូលរួមសម្ដែងនៅក្នុងព្រឹត្តិការណ៍នេះចាប់ពីម៉ោង ៣ រសៀលនៅកន្លែងដាក់តាំងបង្ហាញខុនដូរបស់ Urban Village ផងដែរ ។ ជាមួយនឹងការចូលរួមដែលមានរយៈពេល ២ ថ្ងៃនេះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ទទួលបានចំណេះដឹងពីការចូលរួមក្នុងសិក្ខាសាលា ទស្សនាការប្រកួតបាល់ទាត់ រីករាយទស្សនាការច្រៀងផ្ទាល់ និង ក្បាច់រាំដ៏អស្ចារ្យពីតារាចម្រៀងប្រចាំប្រទេសកម្ពុជាញុំាអាហារនិងភេសជ្ជៈបានដោយសេរី និងសកម្មភាពកម្សាន្តសប្បាយៗជាច្រើនទៀត។
សម្រាប់ព័ត័មានលម្អិតពីការចូលរួមការប្រកួតដ៏អស្ចារ្យនេះ សូមទំនាក់ទំនងមកកាន់លោក ធាន វង្សវិចិត្រតាមរយៈលេខទូរស័ព្ទ 010 75 1191 ៕