ចាំអីទៀត! សប្បាយក៏សប្បាយ IDOL ក៏បានជួប ឡូយត្រង់មានឱកាសឈ្នះរង្វាន់ទៀតនោះ
រាជធានីភ្នំពេញ៖ ដឹងតែពិសេស និង ប្លែកតែម្ដង! នៅចុងខែធ្នូថ្ងៃទី 28 និង 29 ឆ្នាំ 2019 នេះនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ស៊ីធី នឹងមានរៀបចំកម្មវិធីដើរម៉ូតដ៏ពិសេសមួយពីក្រុមដើរម៉ូតដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជានិងឱកាសលេងហ្គេមសប្បាយៗដើម្បីយករង្វាន់ជាច្រើនពីកម្មវិធី។
ក្នុងកម្មវិធីនោះក៏នឹងមានការអញ្ជើញចូលរួមពីតារាចម្រៀងស្រីដែលល្បីក្នុងបទHome For Dinner អ្នកនាង Nikki Nikki - នីគីនីគី - ក៏ដូចជាតារា Facebook ដ៏មានប្រជាប្រិយភាព កញ្ញា MINA លោក RAINEE DARA និង កញ្ញា Boramey ដែលនឹងធ្វើឲ្យកម្មវិធីទាំងមូលកាន់តែប្លែកភ្នែក ។
ប្រិយមិត្តទាំងអស់អាចចូលរួមកម្សាន្តដោយសេរីចាប់ពីម៉ោង 10 ព្រឹកដល់ម៉ោង 9 យប់ដោយក្រៅពីការដើរម៉ូតនៅទីនោះក៏នឹងមានកម្មវិធីសប្បាយៗជាច្រើនទៀតព្រមទាំងឱកាសជួបផ្ទាល់ជាមួយ IDOL ក្នុងដួងចិត្តផងដែរ។បន្ថែមពីលើនេះប្រិយមិត្តក៏នឹងទទួលបានបទពិសោធន៍ថ្មីនៃផលិតផលដ៏ពិសេសមួយដែលនឹងជួយធ្វើឲ្យសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងជួយឲ្យសាច់ក្រណាត់ទន់ល្មឿយ និង រក្សាពណ៌ធ្វើឲ្យសម្លៀកបំពាក់ថ្មីបានយូរហើយមានក្លិនក្រអូបដូចទឹកអប់ពីប្រទេសបារាំង ។
នៅមានច្រើនទៀត! ចង់ជ្រាបច្បាស់កុំភ្លេចចូលរួមកម្មវិធីដើរម៉ូតដ៏អស្ចារ្យនោះទាំងអស់គ្នា! នៅក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ ស៊ីធី ថ្ងៃទី 28 និង 29 ខែធ្នូឆ្នាំ 2019 ខាងមុខ។ប្លែកភ្នែកហើយមានឱកាសឈ្នះរង្វាន់ទៀតរកឯណាបាន ៕