ក្រុមហ៊ុនទឹកដោះគោខាប់ My Boy រកឃើញម្ចាស់រង្វាន់ធំ រថយន្ត Ford Ranger ស៊េរី ២០២០
ភ្នំពេញ៖ ក្រុមហ៊ុន My Boy ដែលជាក្រុមហ៊ុនទឹកដោះគោខាប់ដ៏ល្បី និង មានវត្តមានក្នុងប្រទេសកម្ពុជាជាង ២ ទសវត្សរ៍ បានធ្វើការចាប់រង្វាន់ជាលើកទី ៣ ដើម្បីស្វែងរកម្ចាស់រង្វាន់ធំ រថយន្ត Ford Ranger ស៊េរី ២០២០ និង ម្ចាស់ខ្សែកមាស ចំនួន ៣០ រង្វាន់ ព្រមទាំងបានធ្វើការប្រគល់រង្វាន់ជាផ្លូវការនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ ។ លោក ស៊ីវ សុភាព ដែលជាអ្នកលក់បង្អែមនៅខេត្តតាកែវ គឺជាម្ចាស់រង្វាន់ធំ រថយន្ត Ford Ranger ស៊េរី ២០២០ ។ លោកបានឲ្យដឹងថា លោក ក៏ដូចជាក្រុមគ្រួសារពិតជាមានភាពសប្បាយរីករាយនៅពេលដែលទទួលបានរង្វាន់ដ៏ធំនេះពីក្រុមហ៊ុនទឹកដោះគោខាប់ My Boy ។
លោកបានបន្ថែមថា «ការឈ្នះរង្វាន់លើកនេះ ពិតជាមិនធ្វើឲ្យខ្ញុំខកចិត្តមែន ។ ខ្ញុំពិតជាបានព្យាយាមដាក់សន្លឹកឆ្នោតក្នុងការចាប់រង្វាន់នេះ ព្រោះក្រុមគ្រួសារខ្ញុំជាអ្នកលក់បង្អែមស្រាប់ ជាហេតុធ្វើឲ្យខ្ញុំអាចសន្សំសំបកសន្លឹកកំប៉ុងបានច្រើនរហូតដល់រាប់ពាន់សន្លឹក ។ ខ្ញុំក៏ចង់ផ្តាំទៅអតិថិជនដទៃទៀត ថារង្វាន់នេះពិតជាមានពិត ដូចនេះប្រសិនបើលោកអ្នកចង់មានឱកាសឈ្នះដូចខ្ញុំ សូមបន្តដាក់សន្លឹកសំបកកំប៉ុងសម្រាប់ការចាប់រង្វាន់នៅឆ្នាំក្រោយៗទៀត» ។
លោកAssadej Chanlohakarnkid ជាអ្នកគ្រប់គ្រងផ្នែកលក់នៅតំបន់ឥណ្ឌូឆៃណានៃក្រុមហ៊ុនFrieslandCampina ដែលមានទីតាំងនៅប្រទេសហូឡង់បានមានប្រសាសន៍ថា «ខ្ញុំពិតជារីករាយដែលក្រុមហ៊ុន My Boy បានរកឃើញម្ចាស់រង្វាន់ទាំង ៣១ រូប ហើយការចាប់រង្វាន់នេះគឺក្នុងន័យថ្លែងអំណរគុណដល់អតិថិជនរបស់ទឹកដោះគោខាប់ My Boy ដែលបានប្រើប្រាស់អស់រយៈពេលអង្វែងមកហើយ ក៏ដូចជាលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាឲ្យបន្តប្រើប្រាស់ទឹកដោះគោ My Boy បន្ថែមទៀត» ។
អ្នកស្រី យី ផល្លា ដែលជាអតិថិជនរបស់មកពីខេត្តកណ្តាលបានឲ្យដឹងថា «ថ្ងៃនេះខ្ញុំមកទទួលរង្វាន់ខ្សែក ចំនួន ២ តម្លឹងពីក្រុមហ៊ុន My Boy ។ វាពិតជាសំណាងរបស់ខ្ញុំ ពីព្រោះការចាប់រង្វាន់ផ្សងសំណាងពីទឹកដោះគោខាប់ My Boy ចាប់បានឈ្មោះរបស់ខ្ញុំចំនួន ២ លើក ពោលគឺការចាប់រង្វាន់លើកទី ២ និងទី ៣» ។ អ្នកស្រីបានបន្តថា អ្នកស្រីពិតជាជឿជាក់ទៅលើគុណភាពរបស់ទឹកដោះគោ ក៏ដូចជាការចែករង្វាន់ពិតពីក្រុមហ៊ុនដល់អតិថិជនរបស់ខ្លួនហើយក៏សូមជំរុញ និង លើកទឹកចិត្តដល់អ្នកប្រើប្រាស់ទឹកដោះគោ My Boy ដទៃទៀត បន្តចូលរួមផ្សងសំណាងទាំងអស់គ្នាដើម្បីមានឱកាសឈ្នះរង្វាន់ដូចអ្នកស្រី ។