អេមខ្លាំង! Realme X2 Pro ប្រើឈីប SD855+ អេក្រង់ 90Hz កាមេរ៉ា 4 គ្រាប់ ប្រកាសលក់ផ្លូវការនៅកម្ពុជាហើយ
នៅថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2019 នេះ Realme បានប្រកាសចេញនូវស្មាតហ្វូនថ្មី X2 Pro នៅក្នុងប្រទេសកម្ពុជាដើម្បីប្រជែងស្មាតហ្វូន Flagship របស់ Xiaomi, Honor និង OnePlus ។
Realme X2 Pro ប្រើអេក្រង់ 90Hz Super AMOLED ទំហំ 6,5 អ៊ីង បង្ហាញរូបភាពកម្រិត 1080p+ ជាមួយមុខងារ HDR10+ និង DCI-P3 ។ វាបង្កប់សេនស័រស្កេនម្រាមដៃក្រោមអេក្រង់ ដែលអាចដោះសោរបានលឿនជាងមុន ប្រើពេលត្រឹមតែ 0,23 វិនាទីប៉ុណ្ណោះ ។
ស្មាតហ្វូនប្រភេទ Flagship ថ្មីនេះបំពាក់បន្ទះឈីប Snapdragon 855+ ជួយឱ្យ GPU ដំណើរការលឿនជាងមុន 15% ជាមួយមុខងារ HyperBoost 2.0 ជួយឱ្យ Frame Rates ដំណើរការថេរ ខណៈ Touch Boost 2.0 ជួយឱ្យការចុច Touch កាន់តែដើរស្រួល 35% ។
X2 Pro មានជម្រើសម៉ូដែល RAM 6GB / ទំហំផ្ទុក 64GB , RAM 8GB / ទំហំផ្ទុក 128G និង RAM 12GB / ទំហំផ្ទុក 256GB ។ វាបំពាក់កាមេរ៉ារហូតដល់ទៅ 4 គ្រាប់នៅខាងក្រោយ គឺ កាមេរ៉ាគោល 64MP មានមុខងារ Nightscape 2.0 សម្រាប់ការថតពេលយប់កាន់តែប្រសើរ , កាមេរ៉ា 2x Telephoto ទំហំ 13MP អាចថតវីដេអូដល់កម្រិត 4K ជាមួយមុខងារទប់លំនឹង EIS , កាមេរ៉ា Wide-angle ទំហំ 8MP អាចថតបាន 115 ដឺក្រេ ហើយថតវីដេអុ Slow-motion ដល់កម្រិត 720p 960fps និង កាមេរ៉ា Depth Sensor ទំហំ 2MP ។
ដោយឡែក កាមេរ៉ាខាងមុខមានតែមួយគ្រាប់ប៉ុណ្ណោះ គឺទំហំ 16MP តែក៏មានមុខងារ Nightscape និង EIS សម្រាប់ទប់លំនឹងពេលថតវីដេអូផងដែរ ។ Realme X2 Pro ប្រើថ្មកម្លាំង 4,000mAh ហើយអាចសាកថ្មល្បឿនលឿន SuperVOOC Fast Charging កម្លាំង 50W ទៀតផង ។ វាប្រើពេលត្រឹម 30 នាទីប៉ុណ្ណោះដើម្បីសាកថ្មបាន 80% ។
សូមបញ្ជាក់ថា Realme X2 Pro នឹងត្រូវដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 25 ធ្នូ 2019 ជាមួយតម្លៃ 659 ដុល្លារ មាន 2 ពណ៌សម្រាប់ជ្រើសរើស គឺស និង ខៀវ ។ អ្វីដែលកាន់តែពិសេសគឺក្រុមហ៊ុន Smart គឺជាដៃគូក្នុងការចែកចាយកំពូលស្មាតហ្វូន Realme X2 Pro នេះផងដែរ ៕