មន្ទីពេទ្យព្យាបាលកុមារបេះដូងជប៉ុន សហការជាមួយ UN Messenger of Peace រៀបចំការប្រគំតន្ត្រីមីដូរី ព្រមជាមួយក្រុមរបស់គាត់បានធ្វើការប្រគំតន្ត្រីដល់អ្នកជំងឺ និង ក្មេងៗដែលមានជំងឺមហារីក
នៅថ្ងៃទី ១៩ ខែ ១២ ឆ្នាំ ២០១៩ ក្នុងបរិវេនមន្ទីរពេទ្យបង្អែកពញាឮ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនមានការប្រគំតន្រ្តីពី អ្នកនាង មិដុរិ ដែលជាអ្នកលេង វីយូឡុង ដ៏ល្បីល្បាញម្នាក់នៅលើពិភពលោក ។ គាត់ព្រមទាំងក្រុមដែលមកពីICEP(International Community Engagement Program) ទាំងអស់មានសមាជិក ៤ នឹងមកប្រគំភ្លេងរួមគ្នាជូនដល់អ្នកជំងឺជាង ៥០ នាក់ ដែលកំពុងតែសំរាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ។
មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន និង MUSIC SHARING នឹងចែករំលែកអារម្មណ៍របស់អ្នកជំងឺ ។ អង្គការបេះដូងជប៉ុនគឺជាមន្ទីរពេទ្យសប្បុរសធម៌ដែលផ្តល់ជូនដោយមិនគិតប្រាក់។ សមាជិកទាំងអស់នៃមន្ទីរពេទ្យ ផ្តោតសំខាន់ទៅលើការផ្តល់ជូនដោយយកចិត្តទុកដាក់នូវការថែទាំអ្នកជំងឺដោយគុណភាពខ្ពស់ ។ ការប្រគំតន្ត្រីនេះផងដែរ អ្នកនាង មិដុរិ និង អង្គការបេះដូងជប៉ុន រួមទាំងសមាជិកសហការគ្នាដើម្បីធ្វើឲ្យអារម្មណ៍អ្នកជំងឺក៏ដូចជាគ្រួសារអ្នកជំងឺបានធូរស្បើយ ។
អ្នកលេងវីយូឡុង អ្នកនាងមិដុរិនិងតន្ត្រីករ៣នាក់ទៀតមកពី ICEP សំដែងនូវតន្ត្រីក្លាស៊ិកជូនទស្សនា។ មិនមែនត្រឹមតែជាការសម្តែងនៅចំពោះមុខអ្នកជំងឺជាច្រើនតែម្តងប៉ុណ្ណោះទេ ថែមទាំងសម្តែងជូនអ្នកជំងឺកុមារមហារីកទៅតាមបន្ទប់តូចៗនីមួយៗផងដែរ។ ដោយសារតែអ្នកជំងឺកុមារមហារីកមានប្រព័ន្ធភាពស៊ាំខ្សោយ គឺមិនអាចចេញពីបន្ទប់ក្នុងកំឡុងពេលទទួលការព្យាបាលនោះទេ ។ ហេតុដូច្នេះហើយទើបក្រុមតន្ត្រីករចូលប្រគំតន្ត្រីជូនតាមបន្ទប់នីមួយៗ។
មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន
មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនគឺជាមន្ទីរពេទ្យសប្បុរសធម៌ដែលផ្តល់ជូននូវសេវាកម្មព្យាបាលដល់កុមារនិងមនុស្សចាស់ក្រីក្រដោយមិនគិតប្រាក់។ អ្នកជំងឺប្រមាណជាង ១៥០០០ នាក់ បានទទួលការព្យាបាល និង ប្រមាណជាង ១០០០ នាក់ បានទទួលការវះកាត់កាលពីឆ្នាំកន្លងទៅនេះ ។ អង្គការបេះដូងជប៉ុនបានកំពុងបន្តសកម្មភាពព្យាបាលរយ:ពេល ១០ ឆ្នាំមកហើយ ។ មុនពេលបង្កើតទីតាំងមជ្ឈមណ្ឌលព្យាបាលនៅខេត្តកណ្តាលកាលពីឆ្នាំ ២០១៦ ពេលនោះគឺផ្តោតសំខាន់ទៅលើការពិនិត្យជំងឺចល័ត ។ ក្រុមវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាបាននាំយកឧប្បករណ៍វេជ្ជសាស្រ្តទៅដល់ទីជនបទដើម្បីផ្តល់ជូននូវការពិនិត្យបូករួមទាំងការវះកាត់ផងដែរ ។ បន្ទាប់ពីបានបង្កើតមជ្ឈមណ្ឌលព្យាបាលកុមាររួចមក ក៏នៅតែបន្តការពិនិត្យជំងឺចល័តផង និង ព្យាបាលជូនផង តាំងពីកុមាររហូតដល់មនុស្សចាស់ដោយមិនគិតប្រាក់ ។ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ចំនុចសំខាន់នៃបេសកកម្មគឺការធ្វើឲ្យវេជ្ជសាស្រ្តទៅដល់កន្លែងដែលពុំមានវេជ្ជសាស្ត្រ ។ នៅឆ្នាំ ២០១៨ អង្គការបេះដូងជប៉ុនបានចាប់ផ្តើមព្យាបាលជំងឺមហារីកកុមារទៅលើកុមារដែលមានភាពលំបាកក្នុងការទទួលការព្យាបាលនៅកម្ពុជា។ នៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មានអ្នកជំងឺមហារីកបានបញ្ចប់ការព្យាបាលដោយសុវត្ថិភាពរួចមកហើយ ។ គ្រូពេទ្យជំនាញបានព្យាបាលដោយប្រើថ្នាំគីមី ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសជប៉ុនបានមកធ្វើការវះកាត់ជូនអ្នកជំងឺមហារីកក៏ដូចជាជំងឺដែលពិបាកព្យាបាលផ្សេងទៀតជាទៀងទាត់។ បើទោះជាជំងឺដែលត្រូវទទួលការព្យាបាលរយ:ពេលយូរក៏ដោយ ក៏ថ្លៃព្យាបាលទាំងអស់មិនគិតប្រាក់ឡើយ ។
ចំពោះNGO MUSIC SHARING
MUSIC SHARING គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង តូក្យូ ក្នុងឆ្នាំ 1992 ក្នុងការសំដែងតន្រ្តី នៅតាមសាលា មន្ទីរពេទ្យ កន្លែងជនភាសខ្លួនពីសង្រាមស្នាក់នៅ និង តាមអង្កកានានា ទាក់ទងការអប់រំក្នុងសង្កមជាដើម សំរាប់ប្រជាជនដែលមានការប្រកួតប្រជែងក្នុងការរស់នៅក្នុងប្រទេសជប៉ុន និងទ្វីបអាស៊ីទាំងមូល។ ពួកគេបានសំដែងនៅមុខមនុស្សលើសពី 250 000 នាក់ក្នុងរយ:ពេល 25 ឆ្នាំ។
http://www.musicsharing.jp/en/profile/index.html
មីដូរី(Midori): www.gotomidori.com
ទំនាក់ទំនង
ណាកាមឹរ៉ា កាណាន់ (Nakamura Kanan)
មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន
ទូរស័ព្ទ៖ (៨៥៥)១៧៩៥០០៨៦
អ៊ីមែល៖ k.nakamura@japanheart.org