ឆ្ងាញ់មាត់ហើយ! ប្រភេទគ្រឿងសមុទ្រកូរ៉េ ដ៏ពេញនិយមលើពិភពលោក មានលើទីផ្សារកម្ពុជាហើយ
ម្ហូបកូរ៉េបានចាត់ទុកជាមោទនភាពជាតិសម្រាប់ជនជាតិកូរ៉េ ។ មិនត្រឹមតែរូបរាងមានលក្ខណៈទាក់ទាញនោះទេ ប៉ុន្តែក្លិន និងរសជាតិទៀតសោតកាន់តែសណ្ដំចិត្តអ្នកបរិភោគ ។ មួយក្នុងចំណោមមុខម្ហូបដែលទទួលបានប្រជាប្រិយភាពសម្រាប់ប្រភេទរបស់ស្រស់ គឺគ្រឿងសមុទ្រ ដែលវាទទួលបានការពេញនិយមខ្លាំងបំផុត ក្នុងការធ្វើម្ហូបរបស់ប្រជាជនកូរ៉េ ។
ប្រភេទគ្រឿងសមុទ្រដែលមានគុណភាពខ្ពស់ និងកំពុងពេញនិយមជាងគេគឺ ប៉ាវហ៊ឺ ត្រី olive flounder សារ៉ាយសមុទ្រ អយស្ទ័រ និងប្រភេទគ្រឿងសមុទ្រផ្សេងមួយចំនួនទៀត ។ ក្រុមហ៊ុន K•Fish មានគម្រោងដើម្បីវិនិយោគក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការខិតខំខ្នះខ្នែង ដើម្បីនាំចូលគ្រឿងសមុទ្រប្រចាំប្រទេសកូរ៉េដ៏មានឱជារសមកកាន់ប្រទេសកម្ពុជា ។ ផលិតផលរបស់ K•Fish គឺធានាថាជាផលិតផលឈានមុខគេ ថែមទាំងមានផលប្រយោជន៍ច្រើនចំពោះសុខភាពរបស់អតិថិជន ។
អយស្ទ័រស្រស់ៗរបស់កូរ៉េ
ជាអាហារសមុទ្រមានឈ្មោះល្បីល្បាញរហូតគេហៅថា «ទឹកដោះគោប្រចាំសមុទ្រ» ដោយសារតែរសជាតិដ៏ឆ្ងាញ់របស់វា ។ អយស្ទ័រថែមទាំងផ្ទុកទៅដោយជាតិស័ង្កសី និងប្រូតេអ៊ីនច្រើនជាងប្រភេទអាហារដទៃទៀត ។ ជាងនេះទៅទៀត អយស្ទ័រក៏មានផ្ទុកដោយ វីតាមីន D, B12 ជាតិដែក ទង់ដែង និងសារធាតុសេលេស្យូមក្នុងសាច់របស់វាផងដែរ ។
ក្នុងប្រទេសកូរ៉េ អយស្ទ័រអាចរកបាននៅឈូងសមុទ្រភាគខាងត្បូង ដែលកម្រិតទឹកសមុទ្រនៅទីនោះ មានលក្ខណៈទាបសម្រាប់អយស្ទ័រ ដើម្បីកកើត និងរីកលូតលាស់ ។ ដោយសារតែទឹកមានសភាពស្អាតល្អ គ្មានសម្រាម និងជាតិពុល តំបន់មួយនេះ ត្រូវបានផ្ដល់សិទ្ធិសម្រាប់ធ្វើការចិញ្ចឹមអយស្ទ័រ ដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ។
អយស្ទ័រភាគច្រើន គេបរិភោគឆៅ ឬក៏អាំង ហើយជាញឹកញាប់ត្រូវបានប្រើប្រាស់ក្នុងអាហារមួយចំនួនដូចជា ស៊ុបអយស្ទ័រ បាយអយស្ទ័រ និងសាឡាថអយស្ទ័រហិរ ។
កូរ៉េ Fishcake:
Fishcake (ជាភាសាកូរ៉េហៅថា어묵) ត្រូវបានផ្សំឡើងពីសាច់ត្រីកិនម៉ត់ ម្សៅ ពងមាន់ គ្រឿងទេស ប្រេងឆា និងទឹក ។ វាជាប្រភេទអាហារដ៏ពេញនិយម ដែលលក់តាមដងផ្លូវក្នុងប្រទេសកូរ៉េក្នុងរដូវត្រជាក់ ។ សម្រាប់ជនបរទេស អាហារប្រភេទនេះ ត្រូវបានស្គាល់តាមរយៈបណ្ដាញសង្គម ជាពិសេសក្នុងរឿងភាគរបស់កូរ៉េ ។
ប៊ូសាន ត្រូវបានស្គាល់ថាជាកន្លែងដែលជំនាញធ្វើ fishcake ដោយសារតែទីនោះ សម្បូរដោយជីវចម្រុះ និងប្រភពមច្ឆជាតិដ៏សម្បូរបែប ។ មួយវិញទៀត fishcake ប្រចាំប៊ូសាន បានក្លាយជាអាហារដែលមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ ។ នៅពេលដែល fishcake ណាដែលថា យកមកពីប៊ូសាននោះ មិនបាច់សង្ស័យនោះទេ គឺអាហារប្រភេទនេះនឹងទទួលបានការគាំទ្រខ្លាំងបំផុតនៅក្នុងទីផ្សារ ។
គ្រឿងសមុទ្រកូរ៉េ ត្រូវឆ្លងកាត់ការពិនិត្យយ៉ាងម៉ត់ចត់ មុនក្លាយជាផលិតផលរបស់ K•Fish:
- ដំណើរការជ្រើសរើស៖ ផលិតផលរបស់ក្រុមហ៊ុន និងការនាំចេញ គឺត្រូវឆ្លងកាត់តម្រូវការមួយចំនួន ។ គ្រឿងបរិក្ខារបស់ក្រុមហ៊ុន គឺត្រូវតែឆ្លងកាត់ការពិនិត្យឲ្យច្បាស់លាស់បំផុត ។
- ការត្រួតពិនិត្យគុណភាព៖ ការត្រួតពិនិត្យអនាម័យកន្លែង និងបុគ្គលិក ។ ការកំចាត់ និងគ្រប់គ្រងមេរោគ ហើយនិងការតាមដានប្រភពនៃមេរោគ ។ ការត្រួតពិនិត្យវត្ថុធាតុដើម ការដំណើរការ និងការគ្រប់គ្រង ។ ការពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ដោយចុះដល់កន្លែងផ្ទាល់ ។
- ការវាយតម្លៃចុងក្រោយ/ការត្រួតពិនិត្យអជ្ញាប័ណ្ណក្រោយ៖ ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដោយប្រើប្រាស់ស្ដង់ដារនៃការវាយតម្លៃយ៉ាងត្រឹមត្រូវ ។ បន្តការតាមដានអជ្ញាប័ណ្ណរបស់ K•Fish តាមការចុះត្រួតពិនិត្យដល់កន្លែង ៕