ម៉ៃឡូ ជួយបន្ថែមថាមពលដល់កូនលោកអ្នកនៅសាលារៀន
រាល់កិច្ចការសាលារៀនប្រចាំថ្ងៃមិនមែនសុទ្ធតែងាយស្រួលនោះទេ។ សព្វថ្ងៃនេះ ក្មេងៗតែងតែចំណាយពេលច្រើនក្នុងថ្នាក់រៀនក៏ដូចជានៅផ្ទះ ដោយសារ តែពួកគាត់មានកិច្ចការសាលាធ្វើច្រើនហើយកិច្ចការខ្លះក៏ត្រូវការពេលវេលាស្រាវជ្រាវបន្ថែមផងដែរ។ នេះមិនមែនជាការងារដែលងាយស្រួលទេសម្រាប់ក្មេងៗ ដោយសារតែពួកគាត់ស្ថិតនៅវ័យដែលកំពុងលូតលាស់។នេះបានន័យថា ពួកគាត់កាន់តែមានតម្រូវការច្រើនឡើងៗក្នុងឆ្នាំសិក្សានីមួយៗ ហើយមានកិច្ចការសាលាក៏កាន់តែច្រើនផងដែរសម្រាប់ពួកគាត់ធ្វើជាប្រចាំ។
ម៉ៃឡូ គឺជាភេសជ្ជៈមួយដ៏ល្អដែលស័ក្តិសមបំផុតសម្រាប់របបអាហារប្រចាំថ្ងៃរបស់កុមារដោយពួកគាត់អាចញ៉ាំបន្ថែមជាមួយអាហារពេលព្រឺកក៏ដូចជាពេលថ្ងៃត្រង់ដើម្បីបន្ថែមថាមពលក្នុងការធ្វើកិច្ចការងារប្រចាំថ្ងែនៅសាលារៀន និងជួយពួកគាត់កាន់តែសកម្មជាងមុន។ ម៉ៃឡូ ផ្តល់នូវអាហារូបត្ថម្ភគ្រប់គ្រាន់ដើម្បីបន្ថែមថាមពលដល់កុមារដែលត្រូវការជាចាំចាច់ប្រចាំថ្ងែនៅសាលារៀន។ ជាមួយនឹងវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនមានដូចជា៖
កាល់ស្យូមជាតិដែក និងវីតាមីន B C និងD ដែលជួយឆ្អឹង និងធ្មេញរឹងមាំ។វាពិតជាមានសារសំខាន់ណាស់សម្រាប់កុមារដើម្បីជួយឱ្យពួកគាត់មានរាងកាយរឹងមាំ និងមានសុខភាពល្អ។ លើសពីនេះថែមទាំងជួយឱ្យពួកគាត់មានការចងចាំបានល្អនិងកាន់តែសកម្មជាងមុនតាមរយៈការលេងកីឡាក៏ដូចជាជួយឱ្យពួកគាត់គេងលក់ស្រួល ជួយថែរក្សាទម្ងន់និងកាត់បន្ថយហានិភ័យនៃការលូតលាស់ផ្នែកសុខភាពទៅថ្ងៃក្រោយ ហើយជួយឱ្យពួកគាត់កាន់តែមានទំនុកចិត្តទៀតផង។
បើសិនគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់នោះទេ កុមារត្រូវប្រឈមនឹងភាពចុះខ្សោយថាមពលជាពិសេសប្រសិនបើពួកគាត់មិនបានញ៉ាំអាហារពេលព្រឹក។ លើសពីនេះទៅទៀត លោកអ្នកអាចដាក់ម៉ៃឡូមួយប្រអប់បន្ថែមពីលើអាហារថ្ងៃត្រង់ដល់ពួកគាត់ ដើម្បីបន្ថែមថាមពលនិងជួយកាន់តែសកម្មជាងមុនបានពេញមួយថ្ងៃ។ ម៉ៃឡូ ជាភេសជ្ជៈដែលមានជីវជាតិគ្រប់គ្រាន់ និងជាអាហារសម្រន់ដែលផ្តល់នូវសុខភាពល្អ ជំនួយដល់ការលូតលាស់ និងជួយកូនៗរបស់លោកអ្នកកាន់តែសកម្មពេញមួយថ្ងៃ ។