ស្មាតហ្វូនល្បីៗសម្រុកកាមេរ៉ា ៤ គ្រាប់ បិទទំព័រចុងឆ្នាំ 2019
ចាប់ផ្តើមពីខែកក្កដា ឆ្នាំ ២០១៩ មកយើងបានដឹងហើយថា ស្មាតហ្វូនដែលល្បីៗ គឺសុទ្ធតែមានបំពាក់កាមេរ៉ារហូតដល់ទៅ ៤ គ្រាប់ដូចជាស្មាតហ្វូនរបស់ OPPO ជាដើម ។ នៅពេលដែលឃើញច្រើនគ្រាប់បែបនេះ ប្រិយមិត្តភាគច្រើនច្បាស់ជាឆ្ងល់ហើយ ថាយកទៅធ្វើអ្វីខ្លះបានច្រើនបែបនេះ? ចម្លើយដ៏ងាយស្រួល គឺមុខងារនៃកាមេរ៉ានីមួយៗ ប្រើសម្រាប់ថតរូបស្ទីលផ្សេងៗគ្នា ដូចនេះ Len កាមេរ៉ាច្រើន គឺ អាចថតរូបបានកាន់តែច្រើនម៉ូដច្រើនសណ្ឋាន និង ច្រើនទម្រង់ តាមចំណង់ចំណូលចិត្តមនុស្សសម័យថ្មី ដោយមិនចាំបាច់ទាញយកកម្មវិធីបន្ថែមឡើយ ។
ជាទូទៅកាមេរ៉ា ៤ គ្រាប់គឺមាន កាមេរ៉ាមេសម្រាប់ថតរូបភាពទូទៅ, កាមេរ៉ាថតរូបទូលាយ Wide Angle, កាមេរ៉ាថតរូប Portrait និង កាមេរ៉ាថតរូបជិត Macro ដែលកំពុងតែមានភាពទាក់ទាញ និង ពេញនិយមខ្លាំងនៅលើវិស័យស្មាតហ្វូន ។ សមត្ថភាពថតរូបបានច្រើនទម្រង់បែបនេះ ធ្វើឱ្យលោកអ្នកកាន់តែមានជម្រើសល្អក្នុងការ ចាប់យកបរិយាកាសនៅជុំវិញខ្លួនប្រកបដោយភាពទាក់ទាញ និង សម្បូរបែប ។
ខាងក្រោមនេះគឺជា Tip ខ្លះៗដែលនឹងនាំលោកអ្នកទៅមើលអំពីសមត្ថភាពស្មាតហ្វូនកាមេរ៉ា ៤ គ្រាប់ ដែលអ្នកប្រើប្រាស់យ៉ាងច្រើនលើសលុប អាចពិចារណាបានមុននឹងជាវយកទៅប្រើប្រាស់បានតាមការគួរ ៖
-ចាប់ផ្តើមពីស្មាតហ្វូនរបស់ OPPO ដោយគិតមកដល់ថ្ងៃនេះ OPPO គឺជាស្មាតហ្វូនឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ជម្រើសនូវម៉ូដែលទូរស័ព្ទច្រើនប្រភេទ ល្អទាំងការរចនារូបរាង សមត្ថភាពល្អឥតខ្ចោះ និង តម្លៃដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អតិថិជនរបស់ពួកគេ ៖
OPPO Reno2F – 369$
កាមេរ៉ា 48MP + 8MP + 2MP + 2MP
RAM 8GB + ROM 128GB
កំលាំងថ្ម 4000mAh + VOOC 3.0 (20W)
បន្ទះប្រតិបត្តិការ MTK Helio P70
OPPO A9 2020 – 289$
កាមេរ៉ា 48MP + 8MP + 2MP + 2MP
RAM 8GB + ROM 128GB
កំលាំងថ្ម 5000mAh
បន្ទះប្រតិបត្តិការ Snapdragon 665
ក្រៅអំពី Reno 2 series ( Reno2 និង Reno2 F) A9 2020 និង A5 2020 ដែលបានបំលែងខ្លួនទៅជាទូរស័ព្ទដែលបំពាក់កាមេរ៉ា ៤ គ្រាប់ និង ៤ស្ទីលខុសៗគ្នា មកស្វាគមន៍ការបិទទំព័រចុងឆ្នាំ 2019 នេះ ដោយលោកអ្នកអាចចូលទៅមើលផេកផ្លូវការរបស់ OPPO បាន គឺ OPPO Cambodia ។
បន្ទាប់មកគេក៏បានសង្កេតឃើញ ម៉ូដែលរបស់ VIVO ដែលមានកាមេរ៉ាក្រោយ ៤ គ្រាប់ដូចគ្នា ប៉ុន្តែមិនសូវបំពាក់នៅលើម៉ូដែលទូរស័ព្ទច្រើនឡើយ ។
VIVO V17 Pro – 449$
កាមេរ៉ា 48MP + 8MP + 2MP + 2MP
RAM 8GB + ROM 128GB
កំលាំងថ្ម 4100mAh
បន្ទះប្រតិបត្តិការ Snapdragon 675 AIE
VIVO S1 Pro (មកដល់ក្នុងពេលឆាប់ៗ) – 299$ (ផ្អែកទៅលើគេហទំព័រស្មាតហ្វូនរបរទេស)
នៅពេលខាងមុខ យើងនឹងឃើញវត្តមានរបស់ VIVO S1 Pro នៅក្នុងទីផ្សារស្រុកយើងដែរ ។
(Spec ខាងក្រោមយកពីទីផ្សារបរទេសដែលអាចមិនខុសគ្នាពេលនៅក្នុងប្រទេសកម្ពុជា)
កាមេរ៉ា 48MP + 8MP + 2MP + 2MP
RAM 8GB + ROM 128GB
កំលាំងថ្ម 4500mAh
បន្ទះប្រតិបត្តិការ Snapdragon 665
ក្រៅពី OPPO និង VIVO ថ្មីៗនេះមានម៉ាកស្មាតហ្វូនថ្មី ដែលខ្លួនតូចថ្លើមធំ ហ៊ានហក់ចូលទីផ្សារស្មាតហ្វូននៅកម្ពុជា ដោយបំពាក់កាមេរ៉ាក្រោយ ៤ គ្រាប់ដូចគេឯង មិនខ្លាចរអែងចិត្តបងៗឡើយនោះ គឺ realme ។
តាមអ្វីដែលយើងបានសិក្សាកន្លងមកឃើញថា ស្មាតហ្វូន realme ត្រូវបានផលិតក្រោមសង្វាក់ផលិតកម្ម និង ការគ្រប់គ្រងគុណភាពជាមួយ OPPO ដែរ ក៏ប៉ុន្តែការរចនាប្រអប់វិញ ពណ៌លឿងដិត ឆើតឆាយ ត្រូវចិត្ត Team យុវវ័យតែម្តង ជាពិសេស Team Yellow ខប់ ខប់ណាស់ ។ ម៉ាកប្រេនថ្មីមួយនេះ ត្រូវបាននាំយកម៉ូដែល ២ មកកាន់ប្រទេសកម្ពុជាបើកឆាកដំបូងកាលពីថ្ងៃទី 16 វិច្ឆិកា ឆ្នាំ 2019 ដែលមានម៉ូដែល realme 5 និង realme 5 Pro ឡើងរង្គោះរង្កើរៀមច្បងជាច្រើន ទាំងកម្លាំងថ្មប្រហាក់ប្រហែល ជាពិសេសគឺតម្លៃវាផ្ទាល់តែម្តង គឺថាស៊ីផុយ 279$ ។
realme 5 Pro – 279$
កាមេរ៉ា 48MP + 8MP + 2MP + 2MP
RAM 8GB + ROM 128GB
កំលាំងថ្ម 4035mAh + បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 (20W)
បន្ទះប្រតិបត្តិការ Snapdragon 712 AIE
realme 5 – 199$
កាមេរ៉ា 12MP + 8MP + 2MP + 2MP
RAM 4GB + ROM 128GB
កំលាំងថ្ម 5000mAh
បន្ទះប្រតិបត្តិការ Snapdragon 665
សង្កេតមើលទៅម៉ូដែលទាំងពីររបស់ realme ឃើញថា realme 5 ដែលបំពាក់បន្ទះប្រតិបត្តិការ Snapdragon 665 ស្ថិតនៅក្រោមតម្លៃ 200$ ហើយ realme 5 Pro ដែលបំពាក់បន្ទះប្រតិបត្តិការ Snapdragon 712 ស្ថិតនៅក្រោមតំលៃ 300$ គឺជាជម្រើសដ៏ស័ក្តិសម ជុំវិញកម្រិតទូរសព្ទតម្លៃសមរម្យ ។
ប៉ុន្តែផលិតផលនីមួយៗ តែងតែមានចំណុចខ្លាំង និង ចំណុចខ្វះខាតរៀងៗខ្លួន ដូចនេះយើងមិនអាចនិយាយបានថា ផលិតផលមួយណាល្អដាច់ជាងគេបាននោះទេ ។ ដូច្នេះលោកអ្នកអាចធ្វើការសម្រេចចិត្តទៅលើតម្រូវការ និង ការចង់បានរបស់ខ្លួនឯងផ្ទាល់តែម្តង ។ ទោះបីជាយ៉ាងណា ស្មាតហ្វូនកាមេរ៉ា ៤ គ្រាប់ជាជម្រើសល្អបំផុត សម្រាប់អ្នកប្រើប្រាស់ ព្រោះវាជាបរិបទថ្មី ដែលមនុស្សគ្រប់គ្នាតែងតែនិយាយបន្តគ្នាថាសម័យនេះហើយប្រើទូរស័ព្ទ កាមេរ៉ា ២ ឬ ៣ ម៉េចស្ទាវ ហេហេហេ ៕