សំឡេងបេក្ខជន The Mask Singer រូបនេះ ទាក់ទាញការទស្សនារហូតដល់ជិត ៣០០ លានដង (វីដេអូ)
សំឡេងពីរោះក្រអួនក្រអៅ និង មានទឹកដមរបស់បេក្ខជន The Mask Singer Thailand ម្នាក់បានអង្រួនឆាកកម្មវិធីឲ្យកក្រើកគគ្រឹកគគ្រេងមិនអាចបំភ្លេចបាន ។
បេក្ខភាព The Mask Singer Thailand ដែលមានឈ្មោះថា Oyster Mask បានឆក់បេះដូងទស្សនិកជនមិនតិចទេឲ្យលង់ និង ពេញចិត្តសមត្ថភាពច្រៀងរបស់លោក។ គ្រាន់តែចាប់ផ្ដើមច្រៀងបានមួយឃ្លាម្នាក់ៗក៏ស្រែកហ៊ោគិលពេញស្ទូឌីយោអមជាមួយបទភ្លេងបែបស្រទន់លាយកន្ត្រាក់អារម្មណ៍ទៀត កាន់តែធ្វើឲ្យកម្មវិធីនេះមានភាពអស្ចារ្យ ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលវីដេអូបញ្ចេញសមត្ថភាពរបស់ Oyster Mask នៅលើ YouTube មានអ្នកចូលទស្សនាដល់ទៅជិត 300 លានដងឯណោះ ។
គួរបគញ្ជាក់ផងដែរថា កម្មវិធី The Mask Singer នឹងមានជាររបស់កម្ពុជាហើយ ដែលផលិតដោយទូរទស្សន៍ហង្សមាស HDTV ហើយត្រៀមនឹងចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2019 នេះតទៅ នៅរៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសHDTV ។
ឧបត្ថមផ្តាច់មុខដោយក្រុមហ៊ុនOPPO
#OPPOReno2
#OPPOReno2F
#កាមេរ៉ា4Zoomទៅកាន់ក្តីស្រមៃ
សូមទស្សនាវីដេអូខាងក្រោម៖