រូបរាងមុខមាត់នៅតែស្រស់សង្ហា ដឹងទេថាកំពូលតារាចម្រៀងរបស់យើងពេលនេះអាយុប៉ុន្មានហើយ ?
កំពូលតារាចម្រៀងល្បីមិនស្រកស្រុតជាងពីរទសវត្សរ៍លោក ព្រាប សុវត្ថិ នៅតែមានសមត្ថភាពស្រូបយកភាពល្បាញល្បីឈរនៅលំដាប់កំពូលមិនធ្លាក់តំណែង ទោះបីពេលនេះលោកមានវ័យជ្រេរបន្តិចទៅហើយក្តី ។ កំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ បានឈានដល់វ័យ ៤៤ ឆ្នាំហើយ ដែលលោកត្រូវបានគេដឹងថាកើតនៅឆ្នាំ១៩៧៥ ក្នុងទឹកដីខេត្តកណ្ដាល គ្រាដែលប្រទេសកម្ពុជាស្ថិតក្នុងរបបប៉ុលពត ។ លោកកើតនៅក្រោមដើមស្នាយ ដូច្នេះហើយលោកត្រូវបានម្ដាយដាក់ឈ្មោះឲ្យថា “ស្នាយ” ។
ក្រៅពីគ្រងតំណែងជាកំពូលតារាចម្រៀងបុរសប្រចាំប្រទេស ម្ចាស់បទ «សង្សារមួយខែពីរខែ» ក៏ក្តោបបានតំណែងជាគណៈកម្មការកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើន ហើយចុងក្រោយនេះលោកនឹងត្រូវធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior ដែលនឹងចាក់ផ្សាយជូនទស្សនានៅថ្ងៃអាទិត្យទី 29 ខែកញ្ញា ឆ្នាំ 2019 នេះហើយ ចាប់ពីម៉ោង 6 ដល់ម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។
កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះ ទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕
សូមទស្សនាវីដេអូខាងក្រោម៖