ដល់វេនអ្នកតាកែវហើយ! The Mask Singer Cambodia ទៅដល់ផ្ទះអ្នកហើយ (វីដេអូ)
កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេThe Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់របាំងមុខបំប្លែងកាយបញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។
នៅពេលនេះក្រុមការងារ The Mask Singer Cambodiaបានទៅដល់ទីតាំងជម្រុះដំបូងក្នុងខេត្តតាកែវហើយគឺនៅសកលវិទ្យាល័យ ប្រៀលប្រាយទីរួមខេត្តតាកែវ។ សូមត្រៀមខ្លួនឲ្យរួចរាល់ហើយជួបគ្នានៅថ្ងៃស្អែក ថ្ងៃទី3ខែកញ្ញា ឆ្នាំ2019នេះចាប់ពីម៉ោង 8 ព្រឹក។
បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀលហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស ។បើអ្នកគិតថាអ្នកមានសំឡេងល្អតើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាចរកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូនិងនៅតាមហាងលក់ទូរស័ព្ទ OPPO ទូរទាំងប្រទេស។
ឧបត្ថម្ភផ្ដាច់មុខដោយ៖
#OPPOReno10xZoom
#លើសពីអ្វីដែលអ្នកមើលឃើញ
សូមទស្សនាវីដេអូខាងក្រោម៖