រំភើបខ្លាំងពេក សុខ ស្រីនាង ស្រក់ទឹកភ្នែកកណ្តាលចំណោម ពេលបានឃើញទិដ្ឋភាពមួយនេះ !
កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានធ្វើការជម្រុះវគ្គ ដំបូងបានគ្រប់ ៥ ទីតាំងដែលបានកំណត់រួចរាល់ហើយ ។ រឹតតែពិសេសនៅទីតាំងភ្នំពេញដែលជាទីតាំងវគ្គជម្រុះដំបូងចុងក្រោយនោះ គឺពិតជាមានភាពគគ្រឹកគគ្រេងយ៉ាងអស្ចារ្យតែម្តងដោយមានការចូលរួមពីសំណាក់ប្អូនៗកុមារយ៉ាងច្រើនលើសពីការរំពឹងទុក ។
ជាក់ស្តែងគណៈកម្មការ សុខ ស្រីនាង បានរភើបរហូតដល់ស្រក់ទឹកភ្នែកចំពោះវត្តមានប្អូនៗកុមារយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior រដូវកាលទី ១ នេះ ។
គួរបញ្ជាក់ផងដែរថានេះគឺជាលើកទី ១ហើយដែលអ្នកនាង សុខ ស្រីនាង បានក្តោបតំណែងធំជាគណៈកម្មការក្នុងការប្រឡងចម្រៀងលំដាប់ពីភពលោកបែបនេះ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ម្ចាស់ បទ ‘‘ហត់ទេស្រឡាញ់គេម្នាក់ឯង’’ នេះអន្ទះសាចង់ឱ្យការចាក់ផ្សាយនៅលើទូរទស្សន៍នៃកម្មវិធីប្រឡងនេះឱ្យបានកាន់តែឆាប់ៗ បំផុត ។
កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នកដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕