ចំណាយ $10 នារដូវភ្លៀងនេះ អាចឈ្នះរង្វាន់ជិត $10,000 ពីផ្សារទំនើបអូឡាំព្យា ថែមទាំងអាចជួបអាយដលទៀត !
អីយ៉ាស់! ឮថាចូលរដូវភ្លៀងនេះផ្សារទំនើបអូឡាំព្យារៀបចំកម្មវិធីថ្មី “ដំណើរទៅកាន់ផ្សារទំនើបអូឡាំព្យានារដូវភ្លៀង” ដែលនឹងមានជារង្វាន់យ៉ាងសន្ធឹកសន្ធាប់ហើយមានទាំងតារាកិត្តិយសល្បីៗចូលរួមដល់ទៅពីររូបទៀតគឺកំលោះសង្ហារនីកូម្ចាស់បទ”ចូកមួយ” និង ពិធីការិនីស្រស់ស្អាតពូកែវោហារស័ព្ទអ្នកនាង សុខ សុម៉ាវត្តី ទៀតផង ។
សរុបជាទឹកប្រាក់ជិត $10,000 រង្វាន់ទាំងអស់រួមមានដូចជាម៉ូតូទំនើប 1 រង្វាន់, ទូទឹកកក 3 រង្វាន់, នាឡិកាដៃទំនើប 10 រង្វាន់, ការស្នាក់នៅសណ្ឋាគារឯករាជ្យលំដាប់ផ្កាយប្រាំនៅក្រុងព្រះសីហនុ (សម្រាប់ 2 នាក់) ចំនួន 5 រង្វាន់, ការស្នាក់នៅសណ្ឋាគារ Olympia City Hotel (សម្រាប់ 2 នាក់) ចំនួន 5 រង្វាន់ និង រង្វាន់ផ្សេងៗទៀតជាច្រើនដែលលោកអ្នកអាចឈ្នះបានដោយគ្រាន់តែទិញទំនិញក្នុងហាងណាមួយនៅក្នុងផ្សារទំនើបអូឡាំព្យា ។
ស្រួលៗគ្រាន់តែចំណាយ $15 លើទំនិញឬ $10 ទៅលើចំណីអាហារក្នុងផ្សារទំនើបអូឡាំព្យាក្នុងវិក័យបត្រតែមួយលោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងមួយភ្លាមៗដោយគ្រាន់តែបង្ហាញវិក័យប័ត្ររបស់អ្នកទៅកាន់បញ្ជរសេវាព័ត៌មាននៅជាន់ផ្ទាល់ដី ។
មិនតែប៉ុណ្ណោះនៅថ្ងៃសោរ៍ទី 17 សីហា 2019 ខាងមុខនេះក្នុងកម្មវិធីសម្ពោធ “ដំណើរទៅកាន់ផ្សារទំនើបអូឡាំព្យានារដូវភ្លៀង” ក៏នឹងមានវត្ដមានលោក នីកូ និង អ្នកនាង សុខ សុម៉ាវត្តី ដែលរួមមានជាការសម្ដែងពិសេស និង លេងហ្គេមជាមួយចាប់ពីម៉ោង 5:30 នាទីល្ងាចតទៅ ហើយក៏មានជាការចែកកាដូផ្សេងៗបន្ថែមទៀតផង ។
បញ្ជាក់ ៖ ការទិញទំនិញឈ្នះរង្វាន់ “ដំណើរទៅកាន់ផ្សារទំនើបអូឡាំព្យានារដូវភ្លៀង” នឹងចាប់ផ្ដើមពីថ្ងៃ 17 សីហាដល់ថ្ងៃ 5 តុលា 2019
៚សម្រាប់ពត៌មានលំអិតសូមចូលទៅកាន់ Facebook Page៖ The Olympia Mall
?អាសយដ្ឋាន៖មហាវិថីព្រះមុន្នីរ៉េត (២១៧) ក្នុងគម្រោង Olympia City ជាប់ពហុកីទ្បដ្ឋានជាតិអូទ្បាំពិកខណ្ឌ៧មករារាជធានីភ្នំពេញ។