តោះមកមើលប្រណីតភាពនៃសណ្ឋាគារ OPPO 5G ដំបូងបំផុត ស្អាតហើយមានចំណុចទាក់ទាញច្រើន !
ថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានបង្កើតសណ្ឋាគារខ្នាតតូចមួយដ៏ប្រណីត ដែលរចនាដោយសម្បកកុងតឺន័រគួរឱ្យទាក់ទាញបំផុត សម្រាប់ក្រុមអ្នកជំនួញ និង អ្នកដែលចូលចិត្តផ្នែកបច្ចេកវិទ្យា ដោយពួកគេបានដាក់ឈ្មោះថាសណ្ឋាគារ OPPO 5G (OPPO 5G Hotel) ទំនើបចុងក្រោយប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ។
សណ្ឋាគារ OPPO 5G នេះបង្កើតឡើងក្នុងគោលបំណងស្វែងរកថវិកាសម្បុរសជនជាលើកដំបូងដើម្បីផ្គត់ផ្គង់ក្នុងព្រឹត្តិការណ៍ HOTA លើតំបន់ Gold Coast ក្នុងប្រទេសអូស្ត្រាលី ។ សណ្ឋាគារ OPPO 5G មានទំហំ ៤០ ហ្វីត ផ្នែកខាងក្រៅលាបពណ៌ខ្មៅ និង ភ្ជាប់ជាមួយឈ្មោះ OPPO 5G Hotel និង ផ្នែកខាងក្នុងបានរចនាឡើងដោយភាពប្រណីត ដោយបានបំពាក់ជាមួយនឹងសេវាអ៊ីនធើណែត 5G ក្នុងទូរស័ព្ទដៃ OPPO 5G ចុងក្រោយ ក្នុងល្បឿនលឿន របស់ក្រុមហ៊ុន OPPO ព្រមជាមួយនឹងការរចនាសម្ភារទំនើបៗ ដូចជា Immersive AR apps (ជាកម្មវិធីសម្រាប់កម្ម៉ង់អាហារ) Advanced smart home features (សម្ភារបែបទំនើបៗ ដោយលោកអ្នកជាភ្ញៀវក៏អាចប្រើសំឡេងរបស់ពួកគេដើម្បីគ្រប់គ្រងពន្លឺអំពូលភ្លើងក្នុងបន្ទប់សណ្ឋាគារ ការបញ្ជារបទចម្រៀងដែលពួកគេចូលចិត្ត ការសួរសំណួរ និង ចម្លើយនានាពី Google ជាដើម) និង Smart mirror (ជាកញ្ចក់ឆ្លាតវៃ ប្រើប្រាស់ភ្ជាប់ជាមួយនឹងទូរស័ព្ទដៃ OPPO Reno 5G ក្នុងការទាញយកព័ត៌មានថ្មីៗតាមកាសែត ឬ ទូរទស្សន៍ ស្តុកទុកមើល ឬ អាចប្រើប្រាស់ក្នុងការថតរូបស៊ែលហ្វីតាមកញ្ចក់នេះយ៉ាងងាយស្រួល) ថែមទៀតផង ។
មិនតែប៉ុណ្ណោះលោកអ្នកក៏អាចចូលរួមលេងហ្គេមយ៉ាងសប្បាយរីករាយនៅលើកញ្ចក់នេះបានគ្រប់កម្មវិធីហ្គេមអនឡាញទាំងអស់តាមរយៈការភ្ជាប់ប្រព័ន្ធ 5G បានផងដែរ ។ ប៉ុន្មានចំណុចនេះអាចបញ្ជាក់បានថា OPPO 5G កំពុងចាប់ផ្តើមបង្ហាញសមត្ថភាពហើយតាមរយៈការទាញយកអតិថិជនជាអ្នកជំនួញធំៗ ដែលចាប់អារម្មណ៍ខ្លាំងលើបច្ចេកវិទ្យាទំនើប មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានបញ្ជាក់ថាសណ្ឋាគារ OPPO 5G នេះនឹងទទួលការចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០១៩ ខាងមុខនេះដែលមានទីតាំងនៅតំបន់ Gold Coast ប្រទេសអូស្ត្រាលី ក្នុងតម្លៃត្រឹមតែ ១៥០ ដុល្លារប៉ុណ្ណោះ ក្នុងមួយយប់សម្រាប់មនុស្សពីរនាក់ ជាគូស្នេហ៍ ជាស្វាមីភរិយា ឬ ជាមិត្តភក្តិជិតស្និតបំផុតរបស់អ្នកក៏បាន ជាកម្មវិធីសម្បុរសធម៌របស់ពួកគេ ៕