ដឹងពីមូលហេតុដែលធ្វើឱ្យ Huawei Y9 2019 ទទួលបានការគាំទ្រខ្លាំងលើសលប់ !
ភ្នំពេញថ្ងៃទី 25 កក្កដា ឆ្នាំ 2019 ៖ Huawei Y9 2019 បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងគំហុកច្រើនលើសលុប ។ ជាក់ស្តែងកាលពីថ្ងៃប្រកាសលក់ថ្ងៃដំបូងមានអតិថិជនជាច្រើនរាប់រយនាក់បានទៅតម្រង់ជួរបន្តកន្ទុយគ្នារង់ចាំទិញ ។ ដូច្នេះអ្នកប្រាកដជាឆ្ងល់ហើយថា តើស្មាតហ្វូននេះមានភាពទាក់ទាញអ្វីខ្លះ ដែលធ្វើឲ្យអង្រួនចិត្តអតិថិជនបែបនេះ?
-ចំណុចទីមួយ
Huawei Y9 2019 ជាស្មាតហ្វូនកាមេរ៉ា Pop-up Selfie កាលីបទាន់សម័យ ទំហំ 16MP សែលហ្វីស្អាតកប់ សេរីអេក្រង់លាតពេញផ្ទៃទំហំ 6.59 អ៊ីញគ្មានស្នាមឆកនិង តម្លៃរំជើបរំជួលត្រឹមតែ $239 តែប៉ុណ្ណោះ ។ ស្មាតហ្វូនប្រភទកាមេរ៉ាផុស ម៉ាកដទៃមានតម្លៃរហូតដល់ទៅជាង $300 ឯណោះ ។ អីចឹងមិនចាំបាច់ចំណាយដល់ទៅជាង $300 ទៀតទេ ប្រសិនបើអ្នកពេញចិត្តស្មាតហ្វូនបែបនេះ ។
-ចំណុចទីពីរ
ស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ាក្រោយបែប AI ឆ្លាតវៃ រហូតដល់ទៅបីគ្រាប់ ។ កាមេរ៉ាទីមួយមានទំហំ 2MP (f/2.4) ជា Bokeh Sensor កាមេរ៉ាទីពីរទំហំ 16MP ( f1.8) និង កាមេរ៉ាបីទំហំ 8MP មានមុខងារអាចថត Ultra-Wide បានល្អជាទីគាប់ចិត្ត ។ សម័យនេះហើយ បើប្រើស្មាតហ្វូនកាមេរ៉ាផុស កាមេរ៉ាបីគ្រាប់បានស្ទាវ ហើយរកឯណាបាន តម្លៃតែជាង $200 សោះ កាមេរ៉ាម៉ាអែម មុខងារម៉ាឡូយ ថតបានម៉ាស្រឡាញ់អីចឹង !
-ចំណុចទីបី
ROM មានទំហំធំ 128GB ROM 4GB ដំណើរការដោយ Kirin 710F ដែលធ្វើឲ្យស្មាតហ្វូននេះដំណើរការបានលឿន និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការAndroid EMUI9.0 ថាមពលថ្មធំ 4000mAh សាកថ្មបានលឿន និង ប្រើ USB type C ។ លើសពីនេះទៅទៀត Huawei Y9 2019 មានជម្រើសបីពណ៍ឡួយឆាយ គឺពណ៌បៃតង (Emerald green) ខៀវ (Sapphire blue) និង ពណ៌ខ្មៅ (Midnight black) ។
ម៉េចៗគិតគូទិញ Huawei Y9 2019 មួយហ្នឹងគេដែលទៅ បើពិសេសទាំងតម្លៃ ទាំងគុណភាពអ៊ីចឹងអីៗ! អ្នកអាចជាវនៅហាងទូរសព្ទដែលនៅជិតអ្នកបំផុត ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ ៖
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Embark video link: https://www.youtube.com/watch?v=a2-c6Y47VsI