វ៉ាវ ! ម៉ូដែលថ្មីរបស់ Team OPPO Reno ស្រស់ស្អាត និង សង្ហាខ្លាំង មិនចាញ់តារាក្រៅស្រុក
ថ្មីៗនេះស្រីស្អាត ប្រុសស្អាត ដែលជាម៉ូដែលថ្មីថតរូបឱ្យទូរស័ព្ទ OPPO Reno ទទួលបានការកោតសរសើច្រើនពីស្រទាប់យុវវ័យថា ពួកគេមានសម្រស់ស្អាតមិនចាញ់តារាម៉ូដែលបរទេសឡើយ ។
ទូរស័ព្ទស៊េរីថ្មី OPPO Reno 10X Zoom (Digital 60X Zoom) ពណ៌ Ocean Green ដែលស្ថិតក្នុងដៃលោក កែវ សុខផេង ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជារូបសង្ហាដ៏មានប្រជាប្រិយភាពទាំងសមត្ថភាពលេងបាល់ និង មានទឹកមុខស្រទន់ជាប់ កាន់តែសង្ហាជាមួយម៉ូដែល OPPO Reno 10X បែប High Class ដែលមានសមត្ថភាពពិសេសដោយ OPPO Reno 10X អាច Zoom បានកម្រិតដល់ទៅ ៦០ ដង កាន់តែឆ្ងាយ កាន់តែច្បាស់លើសពីការរំពឹងទុក ពិតជាស័ក្តិសមជាមួយសុភាពបុរសគ្រប់រូប និង អ្នកជំនាញថតរូបតែម្តងសម្រាប់ពាក់កណ្តាលឆ្នាំ ២០១៩ នេះ ដោយថាមពលថ្មធំ 4065mAh និង ROM 256GB និង RAM 8GB វាមានកាមេរ៉ាក្រោយដល់ទៅ ៣ គ្រាប់រួមមានកាមេរ៉ាមេទំហំ 48MP ឬ (Main Camera) + កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ជាអ្វីដែលលោកអ្នកប្រាថ្នាចង់បាន គឺ Zoom ដល់ឋានណាក៏បានដែរ ហេហេហេ ដោយវាមានតម្លៃស័ក្តិសមនឹងសមត្ថភាពរបស់វា 899$ ។
ក្រលេកមកមើលម៉ូដែលស្រីស្អាតពីរនាក់ទៀត (សុំលាក់ឈ្មោះសិន) ដែលកាន់ទូរស័ព្ទ OPPO RenoSeries ធម្មតា ពណ៌ SunsetRose ពិតជាសម្រស់វិញគឺមិនធម្មតារបស់គេមែនដោយយុវតីរូបនេះមានសម្រស់ដូចតារាកូនកាត់បរទេសដូច្នោះដែរ គ្រប់គ្នាដែលបានឃើញរូបថតរបស់យុវតីរូបនេះហើយ យើងខ្ញុំជឿជាក់អាចនឹងមានអ្នកលង់សម្រស់របស់នាងមិនខាន ។
កាន់តែពិសេសជាងនេះទៀតទូរស័ព្ទស៊េរី Reno ពណ៌ Sunset Rose នេះ មើលទៅពិតជាស័ក្តិសមជាមួយនឹងសុភាពនារីសម័យថ្មី ដែលមានរាងតូចច្រឡឹង មានភាពជឿជាក់ មោះមុតបែបនេះខ្លាំងណាស់ ព្រោះវាជាពណ៌ទូរស័ព្ទដែលបង្កប់នូវមនោសញ្ចេតនាផ្អែមត្រជាក់ដោយច្នៃចេញពីពន្លឺថ្ងៃលិចដ៏ស្រទន់ ជាបន្លឺដែលមនុស្សគ្រប់គ្នាតែងតែចង់ទស្សនា និង ផ្តិតយករូបភាព ។ OPPO Reno Sunset Rose នេះមានតម្លៃត្រឹមតែ 529$ ដែលមានកាមេរ៉ាក្រោយភ្លោះ 48MP + 5MP និង កាមេរ៉ាមុខ 16MP មានបច្ចេកវិទ្យា AI Beauty វាមានបំពាក់ពន្លឺជំនួយ (Soft Light) ថាមពលថ្ម 3065mAh និង ROM 256GB និង RAM 6GB ផងដែរគឺថាកប់ស៊េរីតែម្តងសម្រាប់យុវនារីយើង ៕