វ៉ាវ ! មួយថ្ងៃសោះ Chanel យូធូបកម្មវិធី X-Factor Cambodia កើន Subscribers ដល់ទៅជាងដប់ម៉ឺននាក់(វីដេអូ)
កម្មវិធីប្រលងចម្រៀងបែបផែនថ្មីប្លែកភ្នែក ចំឡែកអារម្មណ៍សម្រាប់ទស្សនិកជននៅកម្ពុជា ដែលទើបនឹងបានចាក់ផ្សាយសប្តាហ៍ដំបូងរបស់ខ្លួននោះគឺកម្មវិធី X Factor Cambodia ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុត ។ ជាក់ស្តែងមិនត្រឹមតែការទស្សនាតាមកញ្ចក់ទូរទស្សន៍យ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ សូម្បីតែតាមរយៈ ការ Live នៅលើហ្វេសប៊ុកក៏ទទួលបានចំនួនទស្សនាឡើងញ៉ាក់សាច់ដែរ គឺ រហូតដល់ទៅជាង 16K ឯណោះ។
លើសពីនេះទៅទៀត អ្វីដែលរឹតតែអស្ចារ្យស្ទើរស្មានមិនដល់នោះគឺចំនួនអ្នក Subscribe ក្នុងយូធូប របស់កម្មវិធី X Factor Cambodia ដែលមានចំនួនកើនឡើងលឿនដូចព្យុះគឺពីជាង 40K ដល់ទៅជាង 150K បន្ទាប់ពីបានចាក់ផ្សាយនៅសប្តាហ៍ដំបូងបានមួយថ្ងៃប៉ុណ្ណោះ។ នេះជាចំនួន Subscribe ច្រើន បំផុតរបស់កម្មវិធីទូរទស្សន៍ Franchise នៅអាស៊ីលើកលែងតែកម្មវិធី Idol របស់ប្រទេសហ្វីលីពីន តែប៉ុណ្ណោះ ដែលមានចំនួនលឿនប្រហាក់ប្រហែលគ្នា។
កម្មវិធី X Factor Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង 8យប់ នៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV ដែលបានចូលរួមឧបត្ថម្ភផ្តាច់មុខ ដោយក្រុមហ៊ុន ខ្មែរប៊ែវើរេជីស ផ្សារទំនើប ជីប ម៉ុង និង ធនាគារជីប ម៉ុង ។
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖
អត្ថបទក្រុមហ៊ុន