Galaxy A80 ល្អលើសពីភាពអស្ចារ្យ ! ទាំងស្អាត ទាំងប្លែក ទប់ចិត្តម៉េចបាន !
ភ្នំពេញថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៩ ៖ អតិថិជនដែលកំពុងតែកាន់ប្រើស្មាតហ្វូនទាំងអស់ពិតជាដឹងច្បាស់ហើយពីចំណុចពិសេសៗរបស់ស្មាតហ្វូន សាមសុង ក្នុងពេលបច្ចុប្បន្ននេះ ។ បើយើងនិយាយឱ្យសាមញ្ញទៅអ្នកប្រើប្រាស់រូបណាដែលមិនត្រូវការស្មាតហ្វូនដែលមានល្បឿនលឿន អាចផ្ទុកឯកសារ និង រូបថតបានច្រើន ថតបានច្បាស់ និង ប្រើប្រាស់បានយូរ ពិតមែនអត់ ?
ពិតណាស់ជាមួយនឹងតម្រូវការចាំបាច់ទាំងអស់នេះហើយទើបក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវស្មាតហ្វូន Samsung Galaxy A80 ស៊េរីទំនើបចុងក្រោយសម្រាប់អតិថិជនទាំងអស់គ្នា ។ ជាក់ស្តែងក្រោយពីស្មាតហ្វូននេះដាក់សម្ពោធលក់ជាផ្លូវការរួចមកកាលពីពេលថ្មីៗនេះបានធ្វើឱ្យមានការស្ញប់ស្ញែង និងសរសើរខ្លាំងបំផុតពីសំណាក់អ្នកប្រើប្រាស់ទាំងអស់ ។
សូមបញ្ជាក់ថា ចំណុចដែលអស្ចារ្យ និង លេចធ្លោបំផុតសម្រាប់ Samsung Galaxy A80 នេះដែលអាចធ្វើឱ្យលោកអ្នកលង់ចិត្ត និង មិនសរសើរមិនបាននោះគឺ ៖
* Rotate Camera : ជាកាមេរ៉ាបង្វិលឆ្លាស់គ្នាទាំងមុខ និង ក្រោយលើទីតាំងតែមួយជាមួយនឹងរចនាបទថ្មីប្លែកដាច់គេទាំងអស់ក្នុងពិភពលោក
* Very Big Pixel Camera (48MP + 8MP+ 3D ToF Sensor) : មិនថាថតរូប ថតវីដូអូ ឬ Live លើបណ្តាញសង្គម (Facebook, Instagram) នោះទេគឺពិតជាច្បាស់ល្អឥតខ្ចោះតែម្តង
* Big Full Screen (6.7”) : ជាទំហំអេក្រង់ដែលធំពេញតួប្រភេទ New Infinity Display ស្ទើរតែគ្មានគែមលើពិភពលោក
* Super AMOLED : បង្ហាញរូបភាពបានច្បាស់ម៉ត់ ត្រជាក់ភ្នែកយ៉ាងល្អឥតខ្ចោះ
* Long Battery: ទំហំថ្ម 3,700 mAh អាចប្រើប្រាស់បានយូរ ។
នៅមិនទាន់អស់នៅឡើយទេសម្រាប់ចំណុចពិសេសអស្ចារ្យរបស់ Samsung Galaxy A80 នេះ គ្រាន់តែប៉ុន្មានចំណុចខាងលើគឺអាចធ្វើឱ្យលោកអ្នកដកចិត្តពុំរួចបាត់ទៅហើយ ។ ដូច្នេះប្រសិនបើអតិថិជនទាំងអស់ចង់ដឹងកាន់តែច្បាស់ថា Galaxy A80 នេះល្អអស្ចារ្យ និងឡូយប៉ុនណានោះ កុំនៅចាំអីទៀត! សូមអញ្ជើញទៅជាវ និងកាន់ផ្ទាល់ដោយខ្លួនឯងភ្លាមទៅ ។
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និង ដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬ អាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។