ត្រឹមថត Zoom អគារភ្លោះ Petronas នៅម៉ាឡេស៊ី និង Burj Khlifa នៅឌូបៃ ទុកចិត្ត 60X Digital Zoom របស់ OPPO Reno
បន្ទាប់ពីបានប្រកាសខ្លួនជាសាធារណៈនៅលើទីផ្សារកម្ពុជា និង នៅលើទីផ្សារសកលរួចមក ស៊េរីថ្មីរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO គឺ Reno Series ដែលមានម៉ូដែល OPPO Reno ធម្មតា និង OPPO Reno 10X Zoom បានធ្វើឱ្យពិភពទូរស័ព្ទមានភាពរង្គោះរង្គើ ដោយសារតែវាមានសមត្ថភាព Zoom ដ៏វិសេសវិសាលរបស់វា និង អ្នកប្រើប្រាស់ទូរស័ព្ទជាច្រើននាក់បានសម្រុកថត និង បញ្ចេញរូបភាពដែលធ្លាប់តែនៅទីតាំងដ៏សែនឆ្ងាយ មិនអាចមើលឃើញនឹងភ្នែកបានឱ្យមកកាន់តែកៀកនឹងភ្នែក ។
ជាក់ស្តែងដូចជារូបភាពទាំងពីរនេះ គឺវាបាន Zoom យកអាគាភ្លោះ Petronas កប់ពពក និង ខ្ពស់ជាងគេ ដ៏ល្បីល្បាញប្រចាំនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និង Zoom យករូបភាពអាគារ Burj Khalifa ដ៏សែនខ្ពស់កប់ពពកប្រចាំនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានយ៉ាងច្បាស់ និង កាន់តែកៀកភ្នែកថែមទៀតផង។
ដូចលោកអ្នកធ្លាប់ដឹងស្រាប់ហើយថាកាលពីព្រឹត្តិការណ៍ MWC នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ក្រុមហ៊ុន OPPO បានប្រកាសថាខ្លួនឯងថា នឹងមានម៉ូដែលស៊េរីថ្មី ដែលមានបំពាក់បច្ចេកវិទ្យា Zoom ត្រឹមតែ ១០ ដងប៉ុណ្ណោះ ក៏ប៉ុន្តែក្រោយមកប្រកាសបង្ហាញខ្លួនជាផ្លូវការ OPPO បែរជាលេងមួយក្បាច់ឡើងដាច់ផ្ងារតែម្តង គឺវាបានបង្ហាញខ្លួនកូនច្បងត្រកូល Reno ដែលមានឈ្មោះថា OPPO Reno 10X Zoom ដែលមានកម្រិត Zoom ឡើងដល់ទៅ ៦០ ដង (បង្កប់បច្ចេកវិទ្យា 60X Digital Zoom) ដូចក្នុងរូបភាពនេះ គឺវាបានចាប់ផ្តើម Zoom ពីកម្រិត 2X ទៅ 10X និង ហក់ឡើង 60X ជាកម្រិត Zoom ដែលមានប្រវែងជាងគេបំផុតក្នុងចំណោមស្មាតហ្វូនទាំងអស់ ។
សូមបញ្ជាក់ថា កាមេរ៉ាក្រោយរបស់ OPPO Reno 10X Zoom មានចំនួន ៣ គ្រាប់ ដែលមានមុខងារសំខាន់ៗដូចជា កាមេរ៉ាមេទំហំ 48MP ឬ (Main Camera) + កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ដែលមានបច្ចេកវិទ្យា 60X Digital Zoom ដ៏ល្បីល្បាញជាងគេ ដោយវាអាច Zoom បានកាន់តែឆ្ងាយហួសពីការរំពឹងទុក ដូចពាក្យថា “OPPO Reno លើសពីអ្វីដែលអ្នកមើលឃើញ”។
មិនតែប៉ុណ្ណោះស្មាតហ្វូនម៉ូដែលនេះក៏មានមុខងារ Ultra Night Mode 2.0 ដើម្បីផលិតពណ៌ដ៏ស្រស់ឆើតឆាយប្រកបដោយគុណភាពច្បាស់ល្អនៅទីងងឹតតាមរយៈបន្ទះឆ្លាតវៃនៃ HDR និង Multi-Frame Noise ផងដែរ ដោយម៉ូឌដែល OPPO Reno 10X Zoom ដ៏អស្ចារ្យនេះ មានតម្លៃ 899$ ប៉ុណ្ណោះ ៕