ស្មាតហ្វូន Samsung ខ្សែស្រឡាយត្រកូល A ទទួលបានការគាំទ្រច្រើនបំផុត និង កោតសរសើរកាន់តែខ្លាំង !
ភ្នំពេញថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៩ ៖ វាគឺជាការពិត និង អស្ចារ្យបំផុតដែលមិនអាចប្រកែកបានពីសំណាក់អ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់របស់ សាមសុង ។ មួយប្រាវចុងក្រោយថ្មីៗនេះ មិនថា Samsung Galaxy ត្រកូល A ស៊េរីណានោះទេ សុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើនបំផុតរហូតដល់ផ្គត់ផ្គង់ជូនអតិថិជននិង អ្នកចែកចាយលក់បន្តសឹងតែមិនគ្រាន់ហើយ ពេលខ្លះក៏មានការដាច់ស្តុកផងក៏មាន ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ពិតជាបានធ្វើការផ្តល់ជូននូវជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួនទាំងអស់ជាមួយនឹងរូបរាង ភាពលេចធ្លោដ៏ទំនើបទាន់សម័យ ជាពិសេសគឺតម្លៃតែម្តង ។ ត្រង់ចំណុចនេះដែរយើងអាចនិយាយបានយ៉ាងច្បាស់ថា សាមសុង តម្រូវចិត្តអតិថិជនរបស់ខ្លួនបានល្អណាស់ បើធៀបទៅនឹងដៃគូប្រកួតប្រជែងផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលគ្នា ។
ដូច្នេះសម្រាប់អតិថិជនទាំងអស់ដែលមានបំណងចង់បានស្មាតហ្វូនដែលមានតម្លៃលំដាប់មធ្យម តែមានគុណភាព ក៏ដូចជារូបរាងទំនើបទាន់សម័យ កម្លាំងម៉ាស៊ីន គុណភាព កាមេរ៉ា និង អេក្រង់ដែលភ្លឺច្បាស់បំផុតនោះ ខ្ញុំសូមណែនាំឱ្យអ្នកទាំងអស់គ្នាជ្រើសរើសយកស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ទៅពិតជាមិនខកបំណងឡើយ ។
លោកអ្នកក៏អាចរកជាវស្មាតហ្វូន Samsung Galaxy ស៊េរី A គ្រប់ប្រភេទបាននៅតាមហាង ឬ ដេប៉ូចែកចាយទូរស័ព្ទដៃ និង ផលិតផល សាមសុង ទាំងអស់ក្នុងប្រទេសកម្ពុជា ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ ១៨០០ ២០ ៣២៣២ ៕