ទូរស័ព្ទ OPPO Reno 5G ជាទូរស័ព្ទដំបូងគេ ដែលបានដាក់លក់នៅទីផ្សារអឺរ៉ុប
អីយ៉ាស់ ! លេងមែនទែនហើយតើ ! ក្រុមហ៊ុនស្មាតហ្វូន OPPO កំពុងតែធ្វើឱ្យកក្រើកទីផ្សារអឺរ៉ុបនៅពេលនេះ បន្ទាប់ពីការធ្វើបទបង្ហាញនៅទីក្រុង Zurich ប្រទេសស្វីស ដោយស្មាតហ្វូន Reno 5G របស់ក្រុមហ៊ុន OPPO បានក្លាយទៅជាស្មាតហ្វូន 5G ដំបូងគេ ដែលមានលក់នៅលើទីផ្សារអឺរ៉ុប ដោយមានការសហការគ្នាជាមួយនឹងក្រុមហ៊ុន Swisscom ដ៏ល្បីល្បាញនៅក្នុងប្រទេសស្វីស ។
ទូរស័ព្ទ OPPO Reno 5G ឥឡូវនេះបានដាក់តាំងបង្ហាញនៅក្នុងហាងលក់ទូរស័ព្ទនានាដែលជាប្រេនរបស់ Swisscom នៅទូទាំងប្រទេស និង នៅលើគេហទំព័រផ្លូវការរបស់ Swisscom ផងដែរ ។ វាពិតជារឿងមួយដ៏អស្ចារ្យដែល Reno 5G ត្រូវបានទទួលស្គាល់ភ្លាមៗពីសំណាក់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នាពេលនោះ និង ទទួលការចាប់អារម្មណ៍ពីក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យា ដោយពួកគេបានសម្រេចចិត្តជ្រើសយកម៉ូដែលនេះ និង ជំរុញឱ្យមានការដាក់លក់នៅលើទីផ្សារក្នុងតំបន់អឺរ៉ុប និង នៅទូទាំងពិភពលោក ។
ក្រុមហ៊ុន OPPO បាននិយាយថា Reno 5G គឺជាស្មាតហ្វូនដែលបានបំពាក់បច្ចេកវិទ្យា 5G ដំបូងគេនៅទីផ្សារអឺរ៉ុប ដោយស្មាតហ្វូនមួយនេះមានតម្លៃ ៩៩៩ ហ្វ្រង់ស្វីស ឬ តម្លៃប៉ាន់ប្រមាណ ៩៨០ ដុល្លារអាមេរិក ហើយម៉ូដែល 5G គ្រោងនឹងដាក់ចេញលក់ទៅកាន់តំបន់ផ្សេងៗទៀតជាបន្តបន្ទាប់ផងដែរ ។ យោងតាមការបញ្ជាក់នៅលើព័ត៌មានបរទេសនោះ ក៏បានឱ្យដឹងទៀតថា Reno 5G មានអេក្រង់ធំទូលាយ ហើយមានកាមេរ៉ាបង្កប់ខ្លួន មានទាំង soft light និង back flash សម្រាប់អ្នកដែលមានតម្រូវការខ្ពស់ផ្នែកថតរូប ដោយវាបានទទួលជោគជ័យលើបច្ចេកវិទ្យា 10X Hybrid Zoom លើសពីការរំពឹងទុក ។
មិនតែប៉ុណ្ណោះទូរស័ព្ទម៉ូដែល Reno 5G នេះ បានបំពាក់ជាមួយនឹងបន្ទះឈីប Snapdragon 855 របស់ក្រុមហ៊ុន Qualcomm, ដែលមានទំហំផ្ទុក 8GB និង 256GB និង ថាមពលថ្ម 4065 mAh មានតែមួយគត់ក្នុងទូរស័ព្ទ Reno 5G ប្រកបដោយភាពច្នៃប្រឌិត និង គុណភាពខ្ពស់ ។
សូមបញ្ជាក់ថា OPPO បាននឹងដំណើរការបច្ចេកវិទ្យា 5G លើស៊េរីទូរស័ព្ ទReno រួមមាន Reno 5G, Reno 10x Zoom និង Reno models ដែលទាំងអស់នេះសុទ្ធតែជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ដែលអាចថតរូបជាលក្ខណៈពិសេសៗ និង ប្រកបដោយវិជ្ជាជីវៈតែមួយគត់សម្រាប់ Professional Photographers ហើយបើវាល្អម្លឹងៗមែន ថាតើក្រុមហ៊ុន OPPO នឹងនាំវាចូលមកស្រុកខ្មែរយើង ឬ អត់ហ្ន៎ !