លក្ខណៈពិសេសបែបនេះ ទើប 10 X Hybrid Zoom របស់ OPPO Reno វាយលុកទីផ្សារអ៊ឺរ៉ុបយ៉ាងរហ័ស !
អស់ទាស់បន្ទាប់ពីបានបង្ហាញខ្លួននៅទីក្រុងសៀងហៃ ប្រទេសចិន រួចមក OPPO Reno បានចាប់ផ្តើមសម្រុកទៅកាន់ទីផ្សារអ៊ឺរ៉ុបមុនគេ ដោយវាបានបង្ហាញខ្លួនជាផ្លូវការនៅទីក្រុង Zurich ប្រទេសស្វីស កាលពីម្សិលមិញ ។
អ្វីដែលគួរឱ្យកត់សម្គាល់ ការបង្ហាញខ្លួនលើកជាផ្លូវការនោះ OPPO Reno បានទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមអ្នកគាំទ្រនៅតំបន់អ៊ឺរ៉ុប ជាពិសេសពីក្រុមអ្នកជំនាញថតរូប ឬ Professional Photographers ព្រោះនៅតំបន់អ៊ឺរ៉ុបសម្បូរទៅដោយអ្នកស្រឡាញ់រូបភាព សម្បូរទៅដោយអ្នកជំនាញថតរូបល្បីៗ ដោយវាសំអាងទៅលើលក្ខណៈសម្បត្តិពិសេសនៃការបំពាក់នូវបច្ចេកវិទ្យា 10X Hybrid Zoom ដែលអាចធ្វើការ Zoom កាន់តែជិត ថតរូបកាន់តែច្បាស់ គុណភាពកាន់កាន់តែល្អឥតខ្ចោះ ។
ជាមួយសមត្ថភាពដ៏ល្អបែបនេះ OPPO Reno អាចនឹងត្រូវគេប្រសិទ្ធនាមឱ្យថាជាជំនួយការថតរូបដ៏ល្អសម្រាប់អ្នកជំនាញថតរូបល្បីៗលើសកលលោកថែមទៀតផង ព្រោះវាមានបំពាក់បច្ចេកវិទ្យា 10X Hybrid Zoom របស់ OPPO Reno អាចថតរូបបានឆ្ងាយ និង ច្បាស់ដោយកាមេរ៉ារបស់វាបានសហការជាមួយនឹងក្រុមហ៊ុន Sony ក្នុងទំហំ 48MP IMX586 ដែលបង្ករភាពងាយស្រួលដល់ការចាប់យករូបភាពពេលយប់ប្រកបដោយវិជ្ជាជីវៈ មិនតែប៉ុណ្ណោះបច្ចេកវិទ្យា 10X Hybrid Zoom របស់ Reno ក៏អាចប្រើប្រាស់ក្នុងការថតវីដេអូកម្រិត 4K UHD បានរហូតដល់ទៅចំនូន 60fps ផងដែរ ដោយវាមានពីរពណ៌ គឺ Ocean Green និង Jet Black ហើយវាកំពុងតែអង្រួនបេះដូងអ្នកចូលរួមក្នុងទីក្រុង Zurich ហួសពីការរំពឹងទុករបស់ខ្លួន ជាពិសេសនៅលើបច្ចេកវិទ្យា 10X Hybrid Zoom នេះតែម្តង ។
សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុនដែលតែងតែព្យាយាមយ៉ាងយកចិត្តទុកដាក់បង្កើតគំនិតច្នៃប្រឌិតថ្មីៗ យ៉ាងហ្មត់ចត់បំផុត ក្នុងការរចនាម៉ូឌែលទូរស័ព្ទនីមួយៗ ជាពិសេសគឺការបង្កើតម៉ូឌែល OPPO Reno នេះឡើង ក្នុងលក្ខណៈជាប្រភេទទូរស័ព្ទដែលមានអេក្រង់លាតសន្ធឹងធំល្វឹងល្វើយស្ទើរតែ 100% វាស្ទើរតែគ្មានគែម និង មិនមានចន្លោះឆកណាមួយឡើយ ។ វាថែមទាំងមានកាមេរ៉ាភ្លោះស្ថិតនៅចំកណ្តាល រាងបញ្ឈរចុះក្រោម និង មានកាមេរ៉ាមុខផុសចេញពីតួខ្លួន មានរាងដូចជាស្នែងសត្វរមាស ដែលភាគច្រើនពាក្យ Reno នេះ ត្រូវបានគេប្រដូចទៅនឹងពាក្យ Rhino (សត្វរមាស) ដូច្នោះដែរ ។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ សួរថាតើ OPPO Reno នឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍យើងដែរឬទេ ? មានដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និង ប្រទេសកម្ពុជាយើងឬអត់ ? បើគ្រាន់តែមើលពីសមត្ថភាពរបស់វាត្រួសៗ ស្មើនឹងសមត្ថភាពកាមេរ៉ាធំៗទៅហើយនោះ ចុះតម្លៃមិនកប់ក្តោងហើយលោកព្រះ បើអ៊ីចឹងមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នាជាបន្តទៀត ៕