ដាក់ពាក្យប្រិបៗទៅ ! ដំណឹងអាហាររូបករណ៍ សិក្សាកម្រិតអន្តរជាតិនៅប្រទេសថៃ
ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) សូមជម្រាបជូនដំណឹងដល់សិស្សនិសិត្សទាំងអស់ឲ្យបានជ្រាបថា ក្រោមជំនួយឧបត្ថម្ភពីមូលនិធិអាជីណូម៉ូតូប្រទេសថៃ (Ajinomoto Foundation Thailand) បានផ្តល់ជូនអាហាររូបករណ៍កម្រិតសិក្សាអន្តរជាតិ ចំនួនពីរកន្លែង គឺថ្នាក់បរិញ្ញាបត្រ និង ថ្នាក់អនុបណ្ឌិតទៅលើផ្នែក វិទ្យាសាស្ត្រ និង បចេ្ចកវិទ្យាចំណីអាហារ (Food Science and Technology) នៅសកលវិទ្យាល័យ Mahidol សម្រាប់ថ្នាក់បរិញ្ញាបត្រ និង សកលវិទ្យាល័យChulalongkorn សម្រាប់ថ្នាក់អនុបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០១៩ នេះ ។
*លក្ខខណ្ឌជ្រើសរើស
1. សម្រាប់ថ្នាក់បរិញ្ញាបត្រ
• សិស្សនិសិត្សត្រូវតែជាជនជាតិខ្មែរ
• ជានិសិត្សដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី ១ ឬ ទី ២ ដែលមានកម្រិត GPAX. buy fake ids. ចាប់ពី 2.75 ឡើងទៅ ។
• មានសសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលមាននិទ្ទេសល្អផ្នែក (គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ភាសាអង់គ្លេស)
• ការសិក្សាមានរយៈពេល ៤ ឆ្នាំ
2. សម្រាប់ថ្នាក់អនុបណ្ឌិត
• សិស្សនិសិត្សត្រូវតែជាជនជាតិខ្មែរ
• ត្រូវតែមានសញ្ញាបត្រ បរិញ្ញាបត្រផ្នែកគីមីវិទ្យាចំណីអាហារ ឬ វិទ្យាសាស្ត្រផ្សេងៗ ដែលមានកម្រិត GPAX ចាប់ពី 2.75 ឡើងទៅ ។
• ត្រូវតែមានពិន្ទុប្រឡងជំនាញភាសាអង់គ្លេស: TOEFL 530+(Pbt) ឬ 71(Ibt)ឬ IELTS 6.0 ឬ CU TEO ស្មើនឹងពិន្ទុ TOEFL 350 ។
• ត្រូវមានលិខិតផ្តល់អនុសាសន៍ចំនួនបីច្បាប់ពី គ្រូបង្រៀន សាស្ត្រាចារ្យ ឬ ទីប្រឹក្សាជាចាំបាច់ ។
• ការសិក្សាមានរយៈពេល ២ ឆ្នាំ
3. ត្រូវមានការតាំងចិត្តខ្ពស់ក្នុងការសិក្សា និង ពេញចិត្តក្នុងការត្រឡប់មកធ្វើការនៅក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) ដែលជាក្រុមហ៊ុននាំមុខផ្នែកម្ហូបអាហារលើពិភពលោកបន្ទាប់ពីបញ្ចប់ការសិក្សា ។
4. ត្រូវមានសុខភាពល្អទាំងសុខភាពរាងកាយ និង ផ្លូវចិត្ត ហើយមិនមានជំងឺឆ្លងធ្ងន់ធ្ងរ, ជំងឺផ្សេងៗដែលអាចប៉ះពាល់ដល់ការសិក្សា ឬក៏ជំងឺផ្លូវចិត្ត ។
5. ត្រូវតែមិនមែនជាបេក្ខជនដែលទទួលបានអាហាររូបករណ៍ដទៃទៀត ។
6. ត្រូវដាក់ពាក្យស្នើរសុំ ហើយអាចចូលរួមបានក្នុងនិតិវិធីជ្រើសរើសនីមួយៗ ។
– កាលបរិច្ឆេទទទួលពាក្យ ៖ នឹងចាប់ទទួលពាក្យឥឡូវនេះដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩- ពាក្យសុំអាហារូបករណ៍សូមចូលតាមរយៈ Line App. ហើយ Scan QR Code ខាងក្រោមនេះ
- ពត៌មានលម្អិត ៖ ក្រុមហ៊ុន អាជីណូម៉ូតូ (ខេមបូឌា)
អាសយដ្ឋាន ៈ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ ៤ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ។
ទំនាក់ទំនង ៈ កញ្ញា យឹម ណារី/ ទូរស័ព្ទ ៈ (៨៥៥) ២៣ ៧២៩ ៣៩១៦/ (៨៥៥) ១០ ៨២២ ២៩៨
អ៊ីម៉ែលៈ yoem_nary@ajinomoto.com