អ្នកមេម៉ាយ សេង សុខឃីម សង្សារចាស់ នាយចឺម រកបានអ្នកស្អំបេះដូងថ្មី ជាបុរសល្អពូកែយកចិត្ត មុខមាត់សង្ហាខ្លាំង
ចាប់តាំងពីប្រកាសចែកផ្លូវគ្នាដើររៀងខ្លួនជាមួយ នាយចឺម មួយរយៈធំមក ពេលនេះអ្នកនាង សេង សុខឃីម រកបានអ្នកស្អំបេះដូងថ្មីហើយ គឺជាបុរសសង្ហា មុខមានមន្តស្នេហ៍ ជាពិសេសបើតាមអ្នកមេម៉ាយកូនមួយរូបនេះរៀបរាប់បានឱ្យដឹងថា សង្សារថ្មីនាងត្រឹមជាបុរសសាមញ្ញប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង សេង សុខឃីម បានបង្ហោះសារជាសាធារណៈនៅលើគណនីហ្វេសប៊ុកផេកថា ៖ «ក្តីស្រឡាញ់ និង ទង្វើ ដែលបងផ្តល់ឱ្យអូនកន្លងមក ប្រៀបដូចជាត្រូវឆ្នោតរង្វាន់ធំ មិនបាច់ស្រឡាញ់អ្នកមានហាយសូរតាមដែលអ្នកដទៃប្រាប់ ត្រឹមមនុស្សប្រុសធម្មតាម្នាក់ តែអាចធ្វើឱ្យអូនក្លាយជាមនុស្សស្រីពិសេស មានតម្លៃ កាន់ដៃគ្នា ខំតស៊ូទៅមុខរហូតទៅ សុំឱ្យក្តីស្រឡាញ់នេះ បែបនេះរហូតទៅ… »។
ដ្បិតថាពេលនេះ អ្នកនាង សេង សុខឃីម រកបានស្នេហាថ្មី ជាបុរសដែលសាមញ្ញ កក់ក្ដៅ ពូកែយល់ចិត្ត ដើម្បីប៉ះប៉ូវស្នាមរបួសពីស្នេហាចាស់ក៏ពិតមែន ប៉ុន្ដែងាកទៅតារាចម្រៀងវ័យក្មេង នាយចឺម វិញ ហាក់មិនទាន់បើកចំហពាក់ព័ន្ធនឹងម្ចាស់បេះដូងថ្មីនៅឡើយ។
តែទោះជាយ៉ាងណា បន្ទាប់ពីអ្នកមេម៉ាយកូនមួយ សេង សុខឃីម រកឃើញម្ចាស់បេះដូងថ្មីមកមើលថែជំនួសស្នាមរបួសដែលឈឺចាប់ពីស្នេហាចាស់ ក្នុងនោះគេក៏ឃើញមានមហាជនអ្នកគាំទ្រនាងជាច្រើន បាននាំគ្នាចូលរួមអបអរសាទរដល់ស្នេហារបស់ពួកគេ៕