Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 នៅប្រទេសអ៊ីស្លង់ មានឆ្នេរខ្សាច់ពណ៌ខ្មៅក្រឹប ស្អាតខ្លាំងដូចក្នុងរូបគំនូរ
ទៅណា អន្តរជាតិ

នៅប្រទេសអ៊ីស្លង់ មានឆ្នេរខ្សាច់ពណ៌ខ្មៅក្រឹប ស្អាតខ្លាំងដូចក្នុងរូបគំនូរ

អត្ថបទដោយ​៖ Muyly មេសា ៩, ២០២៣

អ៊ីស្លង់ ត្រូវបានគេស្គាល់ថា ជាប្រទេសកោះ ដែលសម្បូរទៅដោយទេសភាពស្អាតអស្ចារ្យ មានទាំងភ្នំភ្លើង និងវាលភ្នំភ្លើង ព្រមទាំងទេសភាពធម្មជាតិប្លែកៗជាច្រើន គួរឱ្យចាប់អារម្មណ៍ ជាទីប៉ងប្រាថ្នាចង់ទៅទស្សនាកម្សាន្តសម្រាប់មនុស្សជាច្រើនលើពិភពលោក។

អ្វីដែលកាន់តែពិសេសទៀតនោះ នៅលើប្រទេសដែនដីកោះនេះ មានឆ្នេរខ្សាច់ពណ៌ខ្មៅក្រឹបមួយ ដែល​បង្កើត​ឡើង​ពី​កម្អែល​ភ្នំ​ភ្លើង និង មានមនុស្សភាគច្រើនពុំធ្លាប់បានឃើញ បានដឹងពីមុនមក ដែលនៅទីនោះមានឈ្មោះថាឆ្នេរ «Reynisfjara»។

ថ្វីបើឆ្នេរខ្សាច់ពណ៌ខ្មៅ «Reynisfjara» ដ៏ចម្លែកខាងលើ មានភាពទាក់ទាញខ្លាំងក៏ពិតមែន ប៉ុន្តែគេមិនអនុញ្ញាតឱ្យអ្នកហែលទឹកនៅទីនោះបានឡើយ ដោយសារតែជំនោរ​អាច​ប្រែប្រួល​ក្នុង​មួយ​វិនាទី ហើយ​មនុស្សអាចនឹង​ត្រូវ​បាន​បក់​ចេញ​ទៅ​សមុទ្រ ដោយ​គ្រាន់​តែ​ចូល​ទៅ​ជិត​ច្រាំង​ពេក។ សីតុណ្ហភាពនៃទឹកនៅទីនោះ គឺវាត្រជាក់ពេញមួយឆ្នាំ ដូច្នេះការហែលទឹកនឹងមិនមែនជាបទពិសោធន៍ដ៏រីករាយនោះទេ ទោះបីជាវាអាចទៅរួចក៏ដោយ។

គួរឱ្យដឹងផងដែរថា Reynisfjara មិន​មែន​ជា​ឆ្នេរ​ខ្សាច់​ខ្មៅ​តែ​មួយ​គត់​ក្នុង​ប្រទេស​អ៊ីស្លង់​ទេ ប៉ុន្តែ​វា​ប្រហែល​ជា​និមិត្តរូបដ៏ល្អបំផុត​។ បើតាមការស្រាវជ្រាវបានឱ្យដឹងថា ឆ្នេរមួយចំនួនរបស់អ៊ីស្លង់មានខ្សាច់ខ្មៅ ដោយសារ​តែខ្សាច់ត្រូវបានកើតចេញពីថ្មភ្នំភ្លើងពណ៌ខ្មៅ ដែលបង្កើតឡើងនៅពេលដែលកម្អែលត្រជាក់ និង រឹង ហើយនៅពេលដែលកម្អែលភ្នំភ្លើងរលាយ បានប៉ះទង្គិចជាមួយសមុទ្រអាត្លង់ទិកខាងជើងដ៏ត្រជាក់នោះ ថ្មខ្មៅត្រូវបានបង្កើតឡើង ហើយនៅទីបំផុតបានរលាយចូលទៅក្នុងខ្សាច់ភ្លឺចាំង ដូចអ្វីដែលអ្នកឃើញសព្វថ្ងៃនេះ៕

ប្រភព ៖ Reynisfjara

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់