ប្ដីបំពានបៀតបៀនមាន់ ប្រពន្ធអ្នកឈរចាំថតទុកមើល ទីបំផុតជាប់គុក ៣ ឆ្នាំ
ថ្មីៗនេះ បុរសម្នាក់រស់នៅប្រទេសអង់គ្លេស ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ក្រោយរូបលោក បានធ្វើការរំលោភ និងថតវីដេអូ ដែលលោកធ្វើទារុណកម្មផ្លូវភេទលើសត្វមាន់ចិញ្ចឹមរបស់ខ្លួន ។
លោក Vile Rehan Baig អាយុ ៣៧ ឆ្នាំ សហការរួមគំនិតគ្នាជាមួយប្រពន្ធលោក Haleema ធ្វើទារុណកម្មផ្លូវភេទលើសត្វមាន់ចិញ្ចឹមរបស់ខ្លួន រួមទាំងធ្វើការថតសកម្មភាពទាំងប៉ុន្មានទុកផងដែរ ។
តាមការថ្លែងបញ្ជាក់ពីតុលាការបានឲ្យដឹងថា នាង Haleema បានឈរថតសកម្មភាពបំពានលើសត្វចិញ្ចឹមរបស់ខ្លួននេះ តាមរយៈ Go-Pro និងទូរស័ព្ទរបស់នាង ដើម្បីទុកមើលម្ដងទៀតនៅពេលក្រោយ ។ បន្ទាប់មក Rehan Baig បានដាក់សកម្មភាពថតទុកទាំងប៉ុន្មានក្នុង folder មួយឈ្មោះថា «Family Vids» ក្នុងកុំព្យូទ័ររបស់លោក ។ ក្រោយរឿងហេតុគ្រប់យ៉ាងត្រូវបានបែកធ្លាយ ខាងមន្ត្រីប្រចាំភ្នាក់ងារឧក្រិដ្ឋកម្មជាតិ បានធ្វើការចុះទៅដល់ផ្ទះជនបង្ក ដោយប្រមូលបានវត្ថុតាងរួមមាន កុំព្យូទ័រចំនួន ២ គ្រឿង និងទូរស័ព្ទមួយគ្រឿង ។
តាមសម្ដីមន្ត្រីចុះទៅផ្ទាល់បានបញ្ជាក់ដែរថា ពួកគេពិតជាមានការតក់ស្លុតជាខ្លាំង ក្រោយរកឃើញវីដេអូរបស់ Rhen Baig កំពុងធ្វើសកម្មភាពរំលោភទៅលើមាន់ចិញ្ចឹមខ្លួនរហូតដល់ងាប់ ខណៈប្រពន្ធលោក ឈរនៅជិតនោះ ថតយកសកម្មភាពយ៉ាងសប្បាយ រួមទាំងប្រើប្រាស់ពាក្យពេចន៍អាសអាភាសផងដែរ ៕
ប្រភព៖ Kenh14