បំបែករឿងក្ដីសង្សារមួយគូនាំគ្នាលេងបិទពួន លេងចុះឡើងស្រាប់តែរកឃើញខាងប្រុសក្លាយជាសា/កស-.ពក្នុងវ៉ាលិសគួរឱ្យអាសូរ
ថ្មីៗនេះសារព័ត៌មាន The Mirror បានទម្លាយពីរឿងក្តីរបស់នារីម្នាក់ ដែលត្រូវបានតុលាការហៅមកសាកសួរចម្លើយ ក្រោយពីចាប់ខ្លួនអស់ ៤ ឆ្នាំ ជុំវិញករណីស្លាប់របស់សង្សារនៅក្នុងវ៉ាលិសខោអាវ កាលពីឆ្នាំ ២០២០ កន្លងទៅ។
ស្រ្តីរូបនេះ មានឈ្មោះថា Sarah Boone វ័យ ៤៦ ឆ្នាំ កន្លងមកនាងតែងតែបដិសេធថានាងមិនបានសម្លាប់សង្សាររបស់ខ្លួនឡើយ។ នាងបានសារភាពឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ នាង និង សង្សារដែលមានឈ្មោះថា Jorge Torres បានផឹកស្រានៅផ្ទះជាមួយគ្នា ហើយក្រោយមកក៏បាននាំគ្នាលេងបិទពួន។ ពេលនោះនាង និង Torres គិតថា បើសិនជាពួនក្នុងវ៉ាលិស នោះវានឹងកាន់តែធ្វើសប្បាយជាងមុន ហើយអ្នកដែលចូលទៅពួនក្នុងនោះគឺជា Torres ផ្ទាល់។ ដោយឡែក នៅពេលដែល Torres បានចូលទៅពួនក្នុងវ៉ាលិស នាងក៏បានចូលទៅដេក ដោយគិតថា Torres អាចនឹងចេញមកវិញបានដោយខ្លួនឯង ប៉ុន្តែព្រឹកឡើងនាងក៏ឃើញគេស្លាប់នៅក្នុងវ៉ាលិសបាត់ទៅហើយ។
យ៉ាងណាមិញ ភស្តុតាងជាវីដេអូមួយត្រូវបានគេរកឃើញនៅក្នុងទូរស័ព្ទដៃរបស់នាង គឺនាងបានថតវីដេអូនៅពេលដែល Torres កំពុងនៅក្នុងវ៉ាលិស ហើយបានស្រែកឱ្យនាងជួយ។ ពេលនោះនាងមិនបានជួយគេឡើយ ព្រមទាំងនិយាយចំអកទៀតថា ៖ «នេះហើយជាអ្វីដែលអ្នកធ្វើពេលដែលអ្នកច្របាច់កខ្ញុំ» និង «នេះហើយជាអារម្មណ៍ពេលដែលអ្នកបោកប្រាស់ចិត្តខ្ញុំ»។ ក្នុងនោះដែរ សាកសពរបស់ Torres ក៏មានស្នាមរបួសជាច្រើននៅលើ ខ្នង ក ស្មា ថ្ងាស និង លលាដ៍ក្បាលទៀតផង។ ដោយឡែក រឿងក្តីនេះត្រូវបានគេពន្យារពេលជាច្រើនដង ដោយសារតែមានការផ្លាស់ប្តូរមេធាវី ប៉ុន្តែវានៅតែស្ថិតក្រោមការតាមដានរបស់មហាជនអាមេរិក៕