![ដំណឹងល្អ! ប.ស.ស ប្រកាសរើសបុគ្គលិកកិច្ចសន្យា ២៣៣ នាក់ ចាប់ទទួលពាក្យប្រឡងអាទិត្យក្រោយ](https://www.popular.com.kh/wp-content/uploads/2024/06/FEATURE4803.jpg)
ដំណឹងល្អ! ប.ស.ស ប្រកាសរើសបុគ្គលិកកិច្ចសន្យា ២៣៣ នាក់ ចាប់ទទួលពាក្យប្រឡងអាទិត្យក្រោយ
បេឡាជាតិសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារ នៅបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ ២០២៤។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ប.ស.ស ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សរុបចំនួន ២៣៣ រូប ឱ្យចូលបម្រើការងារ នៅតាមបណ្តាស្នាក់ការ ប.ស.ស. ក្នុងរាជធានីភ្នំពេញ និងសាខា ប.ស.ស. ខេត្ត-ខណ្ឌមួយចំនួន ដូចខាងក្រោម៖
១. ជ្រើសរើសបម្រើការងារនៅតាមបណ្តាស្នាក់ការ ប.ស.ស. ក្នុងរាជធានីភ្នំពេញ
-ផ្នែកលេខាធិការ សរុបចំនួន ៨០ រូប
២. ជ្រើសរើសបម្រើការងារនៅតាមបណ្តាស្នាក់ការសាខា ប.ស.ស. ខេត្ត-ខណ្ឌ
– ផ្នែកបច្ចេកទេសអគ្គិសនី-ទឹក សរុបចំនួន ២១ រូប
– ផ្នែកអនាម័យ សរុបចំនួន ៣២ រូប
– ផ្នែកសន្តិសុខ សរុបចំនួន ១០០ រូប
-កាលបរិច្ឆេទចែកពាក្យស្នើសុំប្រឡង ៖ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤
-កាលបរិច្ឆេទទទួលពាក្យស្នើសុំប្រឡង ៖ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ រហូតដល់ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤
-ពេលវេលាចែក និងទទួលពាក្យ ៖ ថ្ងៃចន្ទ-សៅរ៍ ពេលព្រឹកម៉ោង (៨:៣០នាទី-១១:៣០នាទី) និងពេលរសៀល ម៉ោង(១៣:០០នាទី-១៦:០០នាទី) លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖