![អាយុទើប ៨ ឆ្នាំ ត្រូវគ្រួសារបង្ខំឱ្យរៀបការនឹងបុរសចំណាស់វ័យ ៤០ ឆ្នាំ ចុងក្រោយត្រូវធ្លាក់ឈាមស្ល-ា./ប់ យប់ផ្សំដំណេក](https://www.popular.com.kh/wp-content/uploads/2024/06/SR4-4.jpg)
អាយុទើប ៨ ឆ្នាំ ត្រូវគ្រួសារបង្ខំឱ្យរៀបការនឹងបុរសចំណាស់វ័យ ៤០ ឆ្នាំ ចុងក្រោយត្រូវធ្លាក់ឈាមស្ល-ា./ប់ យប់ផ្សំដំណេក
សារព័ត៌មាន The Gaurdian បានរាយការណ៍ពីរឿងរ៉ាវដ៏គួរឱ្យអាណិត និង មិននឹកស្មានរបស់ក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់ ដែលបានគ្រួសារបង្ខំឱ្យរៀបការជាមួយនឹងបុរសចំណាស់អាយុ ៤០ ឆ្នាំ វ័យស្មើនឹងឪពុក ចុងក្រោយត្រូវធ្លាក់ឈាមស្លាប់ នៅយប់ផ្សំដំណេក។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅទីក្រុង Midi ខេត្ត Hajjah ភាគពាយ័ព្យនៃប្រទេសយេម៉េន។ ក្មេងស្រីរងគ្រោះខាងលើមានឈ្មោះថា Rawan នាងត្រូវបានបង្ខំឱ្យរៀបការជាមួយនឹងបុរសម្នាក់វ័យ ៤០ ឆ្នាំ។ បន្ទាប់ពីរៀបការហើយ នៅថ្ងៃផ្សំដំណេក ជាអកុសលនាងក៏បានបាត់បង់ជីវិត ដោយសារតែការដាច់រលាត់ស្បូន ធ្លាក់ឈាមខ្លាំង ក្រោយពីបានរួមរ័កជាមួយនឹងបុរសជាស្វាមី។ ក្នុងនោះ គេក៏បានបញ្ជូននាងទៅមន្ទីរពេទ្យដែរ ប៉ុន្តែជួយសង្រ្គោះមិនបានឡើយ។
យ៉ាងណាមិញ អ្វីដែលគួរឱ្យហួសចិត្តនោះ គឺអាជ្ញាធរប្រចាំតំបន់នៅមិនទាន់ចាត់វិធានការណ៍ណាមួយ ទៅលើគ្រួសាររបស់នាង ឬស្វាមីរបស់នាងនោះទេ ដែលជាហេតុបង្កឱ្យមានការផ្ទុះវែកញែករកយុត្តិធម៌ឱ្យនាងពេញបណ្តាញសង្គម។ គួរឱ្យដឹងដែរថា នៅប្រទេសយេម៉េន គ្រួសារដែលក្រីក្រតែងតែបង្ខំកូនស្រីឱ្យរៀបការទាំងវ័យក្មេង ដើម្បីកាត់បន្ថយបន្ទុកការចំណាយ និងទទួលបានថ្លៃបណ្ណាការមកចាយវាយ។
ដោយឡែក ខាងអង្គការ Human Rights Watch ក៏បានអំពាវនាវឱ្យប្រទេសយេម៉េន លុបចោលការបង្ខិតបង្ខំឱ្យក្មេងស្រីរៀបការក្រោមអាយុ ១៨ ឆ្នាំផងដែរ ព្រោះវាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការអប់រំ និងសុខភាពរបស់កុមារី។ ហើយវាក៏ជាបញ្ហាសិទ្ធិមនុស្ស និងសមភាពយេនឌ័រ ដែលកើតឡើងរាប់សតវត្សមកហើយ៕
រូបតំណាង