![ពុ-/ទ្ធោ! យន្តហោះមួយធ្លាក់ ស្លា..-/ប់មនុស្ស ២០ នាក់ ដោយសារអ្នកដំណើរលួចយកក្រពើឡើងជិះជាមួយ ហើយធ្វើឱ្យវារួចចេញពីកាបូប](https://www.popular.com.kh/wp-content/uploads/2024/06/feature-26.jpg)
ពុ-/ទ្ធោ! យន្តហោះមួយធ្លាក់ ស្លា..-/ប់មនុស្ស ២០ នាក់ ដោយសារអ្នកដំណើរលួចយកក្រពើឡើងជិះជាមួយ ហើយធ្វើឱ្យវារួចចេញពីកាបូប
មនុស្សសរុបចំនួន ២០ នាក់ បានបាត់បង់ជីវិតយ៉ាងរន្ធត់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយនៅប្រទេសកុងហ្គោ ក្រោយសត្វក្រពើមួយក្បាល បានរួចចេញពីកាបូបដើរអុកឡុកផ្អើលឆោឡោមនុស្សពេញយន្តហោះ។
![](https://www.popular.com.kh/wp-content/uploads/2024/06/1-61.jpg)
តាមការចេញផ្សាយពីសារព័ត៌មាន Unilad បានឱ្យដឹងថា ហេតុការណ៍ដ៏តក់ស្លុតនេះដែរ បានកើតឡើងនៅក្នុងឆ្នាំ ២០១០ ដោយយន្តហោះធន់តូចមួយគ្រឿងឈ្មោះ Filair Let L-410 ផ្ទុកអ្នកដំណើរជាង ២០ នាក់ បានហោះចេញពីក្រុង Kinshasa ប្រទេសកុងហ្គោ និងគ្រោងចុះចតនៅតំបន់មួយចំនួនដូចជា Kiri, Bokoro, Semendwa និង Bandundu ប៉ុន្តែទើបហោះចេញទើបបានចម្ងាយជាង ១ គីឡូម៉ែត្រ ពីខេត្ត Bandundu ក៏ជួបប្រទះហេតុការណ៍អាក្រក់តែម្ដង។
យន្តហោះបានធ្លាក់ចុះ បុកផ្ទះនៅក្បែរនោះ បណ្ដាលឱ្យអ្នកដំណើរ ១៨ នាក់ និងអ្នកបើកយន្តហោះ ២ នាក់ស្លាប់បាត់បង់ជីវិត ដោយអ្នកមានសំណាងនៅរស់រាន មានតែម្នាក់ប៉ុណ្ណោះ។ ដំបូងឡើយ តាមការអះអាងពីខាងអាជ្ញាធរ ថាយន្តហោះនោះធ្លាក់ គឺដោយសារតែជិតអស់សាំង ប៉ុន្តែបើតាមសម្ដីសាក្សីនៅរស់ គឺមកពីមូលហេតុផ្សេងដ៏គួរឱ្យភ្ញាក់ផ្អើល។
![](https://www.popular.com.kh/wp-content/uploads/2024/06/3-45.jpg)
តាមសាក្សីបានរៀបរាប់ថា គ្រោះថ្នាក់នេះដែរ កើតមានឡើងដោយសារតែក្រពើមួយក្បាល ដែលលួចយកឡើងយន្តហោះពីអ្នកដំណើរជាអ្នកជួញដូរខុសច្បាប់ម្នាក់ ដែលដាក់វាក្នុងកាបូប (duffle bag)។ សត្វល្មូនដ៏សាហាវមួយក្បាលនេះ ត្រូវបានលាក់យ៉ាងជិតមិនមាននរណាចាប់អារម្មណ៍ដឹងឡើយ ប៉ុន្តែពេលកំពុងហោះហើរនោះ វាក៏បម្រាស់ចេញពីកាបូបបាន ដើរអុកឡុកផ្អើលអ្នកដំណើរឆោឡោពេញកាប៊ីនយន្តហោះ។
ទាំងបុគ្គលិកលើយន្តហោះ ទាំងអ្នកដំណើរនាំគ្នារត់គេចទៅក្បាលយន្តហោះ រហូតធ្វើឱ្យយន្តហោះបាត់បង់លំនឹង គ្រប់គ្រងលែងបាន ក៏ធ្លាក់ចុះ បង្កឱ្យមនុស្សជាច្រើនបាត់បង់ជីវិតបែបនេះ។ គួរឱ្យដឹងដែរថា ក្រោយយន្តហោះធ្លាក់ សត្វក្រពើដែលគេចរួចនោះ មិនបានងាប់នោះទេ ប៉ុន្តែចុងក្រោយក៏ត្រូវបានអាជ្ញាធរសម្លាប់ចោល៕
ប្រភព៖ Unilad