ឃ្លានតែគ្មានលទ្ធភាព! លោកតាអាយុ ៨៣ ឆ្នាំ ខំដើរសុំគេដើម្បីបានលុយទិញអីហូបជាមួយប្អូនស្រីអាយុ ៨១ ឆ្នាំ គួរឱ្យអាណិត
ឆាកជីវិតមនុស្សយើងម្នាក់ៗ កើតមកមានខ្សែជីវិតខុសៗគ្នា រស់នៅក្នុងជីវភាពផ្សេងៗគ្នា ដោយអ្នកខ្លះមានទ្រព្យសម្បត្តិហូរហៀរ មានគ្រួសារកក់ក្ដៅ រស់នៅស្រណុកសុខស្រួល ប្រកបដោយសុភមង្គល ខណៈអ្នកខ្លះទៀត ទោះវ័យចាស់ហើយនៅតែត្រដររស់ប្រឹងមួយថ្ងៃដើម្បីមួយថ្ងៃ មិនអាចសម្រាកសោយសុខបាន។
នេះដូចទៅនឹងខ្សែជីវិតរបស់លោកតាលោកយាយ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដែលបានបង្ហោះដោយគណនីមួយមានឈ្មោះ Pun Leur បញ្ជាក់ឱ្យដឹងថា លោកតាមានអាយុ ៨៣ ឆ្នាំ ដើរសុំលុយ ដើម្បីចិញ្ចឹមប្អូនស្រីរបស់គាត់ដែលមានអាយុ ៨១ ឆ្នាំ ខណៈអ្នកទាំង ២ គ្មានគ្រួសារនោះទេ មានតែពីរនាក់បងប្អូនបង្កើតរស់នៅជាមួយក្មួយ ហើយក្មួយមានជីវភាពខ្សត់ខ្សោយខ្វះខាតទៀត ទើបតម្រូវឱ្យលោកតាដើរសុំលុយគេតាមផ្ទះ គ្រាន់បានថវិកាបន្តិចបន្តួចផ្គត់ផ្គង់ខ្លួនឯង និង ប្អូនស្រីដើម្បីបន្តដំណើរជីវិតទៅថ្ងៃមុខទៀត។
សម្រាប់បងប្អូនដែលចង់ឧបត្ថម្ភជួយដល់លោកតា លោកយាយដ៏កម្សត់អាចទាក់ទងទៅកាន់គណនីខាងលើបាន ឬ សប្បុរសជនអាចជួយដល់លោកតាលោកយាយបានតាមរយៈ ABA:500 441 532 TonPunleur និង ACLEDA:088 444 9808 Ton Punleur៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖