អាណិតខ្លោចចិត្ត! ឈ្លោះទាស់ទែងតែគ្នាឯង ទៅខឹងចាប់ឆ្មាដ៏គួរឱ្យស្រឡាញ់មួយក្បាលទម្លាក់ពីលើផ្ទះរហូតអស់ជី.-វិត
កាលពីពេលថ្មីៗនេះ នារីជាជនជាតិថៃម្នាក់ រស់នៅក្នុងខេត្ត ផាត់តាយ៉ា ដោយនាងចិញ្ចឹមសត្វឆ្មាមួយក្បាលឈ្មោះថា Min Ju ពណ៌ប្រផេះជាឆ្មាឈ្មោល។ នាងស្រឡាញ់ Min Ju ណាស់ សឹងតែស្មើនឹងជីវិត ព្រោះជីវិតរបស់នាងរស់នៅតែជាមួយសត្វឆ្មានេះតែប៉ុណ្ណោះ។
យ៉ាងណាមិញ មានថ្ងៃមួយ ម្ចាស់របស់ Min Ju បានកើតការឈ្លោះគ្នាជាមួយនឹងសង្សារ ហើយខណៈកំពុងតែឈ្លោះនោះ នារីដែលជាម្ចាស់ បានបិទទ្វារសង្សារនាងមិនឱ្យចូលមកខាងក្នុង ព្រោះក្នុងដៃសង្សារមានអាវុធ តែនាងមិនដឹងឡើយថា Min Ju ក៏នៅទីនោះដូចគ្នា។ ភ្លាមនោះ សង្សាររបស់នាង ក៏បានធ្វើការគំរាមថា បើមិនបើកទ្វារទេគេនឹងសម្លាប់ឆ្មានេះចោល ហើយនិយាយមិនបានប៉ុន្មានផង សត្វឆ្មា Min Ju ក៏ត្រូវបុរសជាសង្សារចាប់ទម្លាក់ចុះពីជាន់ទី ២១ មករហូតងាប់ភ្លាមៗនៅនឹងកន្លែង។
ក្រោយកើតហេតុនេះ នារីដែលជាម្ចាស់ឆ្មាបានប្ដឹងទៅកាន់បូលិសភ្លាមៗ រីឯអ្នកប្រើប្រាស់បណ្ដាយសង្គមអ៊ីនធឺណិតក៏បានបញ្ចេញមតិជាច្រើន ចំពោះរឿងរ៉ាវមួយនេះថា មិនគួរលើកលែងឱ្យនោះទេ អ្នកមួយចំនួនទៀតពិតជាអាណិតចំពោះ Min Ju ព្រោះមិនដឹងអ្វីឡើយបែរជាត្រូវមកស្លាប់ដោយសារមនុស្សបែបនេះ និង ភាគច្រើននិយាយថាជីវិតគួរតែប្ដូរដោយជីវិត៕