ព្រោះចង់សាកចិត្ត នារីម្នាក់ត្រូវគូណាត់ដៀលថាឱ្យផាំងៗ ដែលឃើញនាងមកជួបអត់ផាត់មុខលាបក្រេមម្សៅ
ពិតជារឿងរ៉ាវមួយដែលធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមចិនមានការហួសចិត្តជាខ្លាំង សម្រាប់បទពិសោធរបស់នារីម្នាក់ដែលណាត់ជួបមើលចិត្តបុរសម្នាក់ដោយមិនផាត់មុខ ព្រោះចង់សាកចិត្ត តែត្រូវខាងប្រុសពួយដៀលចុកៗថានាងមិនឱ្យតម្លៃ។
តាមព័ត៌មានបានឱ្យដឹងថា នារីខាងលើនេះមានវ័យ ៣៣ ឆ្នាំទៅ នាងមានដើមកំណើតពីកូនអ្នកស្រែចម្ការ តែមានសំណាងបានសិក្សាខ្ពស់នៅឯក្រៅប្រទេស ព្រមទាំងមានការងារដ៏គួរសមនៅក្នុងក្រុមហ៊ុនមួយ និង ចំណូលក្នុងមួយឆ្នាំដល់ទៅជាង ៤០០០០ ដុល្លារឯណោះ។ យ៉ាងណាមិញ នាងបានជោគជ័យក្នុងជីវិតការងារ ប៉ុន្តែជីវិតស្នេហាហាក់គ្មានពន្លកសោះ ទើបមិត្តភក្តិនាងបានជួយសម្រួលឱ្យនាងទៅណាត់ជួបជាមួយនឹងបុរសម្នាក់ ដើម្បីមើលចិត្តក្រែងលបានទាក់ទងគ្នា។
នៅថ្ងៃដែលនាងចេញណាត់នោះ នាងបានសម្រេចចិត្តថាមិនផាត់មុខនោះទេ ហើយស្រាប់តែទៅដល់ខាងប្រុសនោះក៏កើតការមិនពេញចិត្តជាខ្លាំង ដោយថាឱ្យនាងខ្លាំងថាធ្វើបែបនេះគឺពិតជាមិនឱ្យតម្លៃគេនោះទេ។ លើសពីនេះទៀត នៅពេលដែលគេដឹងថានាងមានកំណើតចេញមកពីគ្រួសារកសិករ គេរឹតតែមិនពេញចិត្តនាងលើសដើមទៅទៀត។ នាងបានឮហើយពិតជាហួសចិត្តណាស់ ហើយក៏បានដើរចេញដោយមិននិយាយអ្វីឡើយ បានត្រឹមតែបន្ទោសមិត្តភក្តិ ដែលនាំនាងមកជួបមនុស្សប្រុសចរិតបែបនេះ៕