ផ្អើលមួយអាផាតមិន! បុរសម្នាក់រអ៊ូប្រាប់កូនថាក្តៅស្អុះ ចុងក្រោយត្រូវគេប្រទះស្ល-ា..ប់នៅក្នុងធុងផ្ទុកទឹកប្រើប្រាស់លើអាផាតមិន
ការស្លាប់របស់បុរសម្នាក់បានធ្វើឱ្យអ្នកជិតខាងមានការភ្ញាក់ផ្អើលមិននឹកស្មានជាខ្លាំង ដែលតែជាការដេកស្លាប់នៅក្នុងធុងផ្ទុកទឹកប្រើប្រាស់ នៅលើអាផាតមិនដែលខ្លួនរស់នៅ។
រឿងរ៉ាវមួយនេះបានកើតឡើងនៅអាផាតមិនកម្ពស់ ៦ ជាន់មួយកន្លែងនាទីក្រុងបាងកក ប្រទេសថៃ ដែលក្នុងនោះបុរសដែលស្លាប់ជាជនជាតិមីយ៉ាន់ម៉ាវ័យ ២៧ ឆ្នាំ ជាអ្នកស្នាក់នៅទីនោះផ្ទាល់។ នៅថ្ងៃកើតហេតុបុរសខាងលើ ក្រោយពីបានផឹកស៊ីជាមួយមិត្តភក្តិនៅជាន់ខាងលើបង្អស់នៃអាផាតមិនហើយ ក៏រអ៊ូប្រាប់កូនស្រីថាក្តៅស្អុះ សុំទៅលេងទឹកនៅក្នុងធុងនៅជិតកន្លែងផឹកស៊ីនោះបន្តិច។ លេងរួចហើយបុរសរូបនេះក៏ចេញមកវិញម្តងហើយ ចំណែកកូនស្រីឃើញឪពុកចេញមក ក៏ត្រឡប់ទៅបន្ទប់បាត់ទៅ។
យ៉ាងណាមិញ ចេញពីធុងទឹកហើយ ក៏មិនត្រឡប់មកបន្ទប់វិញសោះចំនួន ២ ថ្ងៃ ទើបខាងគ្រួសារក៏តាមរក តែរកយ៉ាងណាក៏មិនឃើញ រហូតដល់កុងទ័រកម្រិតទឹកស្ទុះឡើង ម្ចាស់អាផាតិមិនក៏បានប្រើកូនចៅឱ្យទៅមើលនៅក្នុងធុងទឹក ទើបឃើញថាមានសពបុរសដែលបាត់ខ្លួននៅក្នុងនោះ។
ដោយឡែក គេសន្និដ្ឋានថា បុរសរូបនេះបានចុះទៅលេងទឹកម្តងទៀត ពេលដែលកូនស្រីត្រឡប់ទៅវិញ ហើយក៏បានដេកស្លាប់ដោយមិនដឹងមូលហេតុនៅក្នុងនោះ។ ចំណែកអ្នកដែលនៅអាផាតមិនទាំងប៉ុន្មានក៏ភ្ញាក់ផ្អើល និង ភ័យខ្លាចនិយាយមិនចេញឡើយ ព្រោះម្នាក់ៗសុទ្ធតែប្រើប្រាស់ទឹកចេញពីធុងនេះ៕