ចែកគ្នាដឹងអ្នកនៅខណ្ឌសែនសុខ កំបូល និង ៤ ខណ្ឌនេះ EDC ប្រកាសរអាក់រអួលអគ្គិសនី ២ ថ្ងៃ គឺថ្ងៃ ២០-២១ ចន្លោះម៉ោង ៨ ព្រឹកដល់ ៤ ល្ងាច
កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ស្អែកនេះ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៤។
យ៉ាងណាមិញ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត។ តំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖ មានខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌសែនសុខ។
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌជ្រោយចង្វា, ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌកំបូល។
២. ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ ៖
- ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌដូនពេញ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌព្រែកព្នៅ និង ខណ្ឌកំបូល៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖