ប្រភេទអាហារអ្វីខ្លះ ជំរុញការឡើងគីឡូលើទារក និង កុមារ
លោកប៉ាអ្នកម៉ាក់ភាគច្រើនតែងតែបារម្ភកូនៗឡើងគីឡូមិនបានសមស្រប។ ពិតណាស់! ទារកទើបកើតអាចស្រកគីឡូ 3–7% (ឬអាចរហូតដល់ 10%) នៃទម្ងន់សរុបពេលកើត ក្នុងរយៈពេលពីរទៅបីថ្ងៃដំបូង។ ទារកនឹងចាប់ផ្ដើមឡើងគីឡូមកវិញ នៅអំឡុង ២ សប្ដាហ៍ដំបូងក្រោយកើត។ ជាមធ្យម ការឡើងគីឡូរបស់ទារក ៖
• 5ថ្ងៃ ដល់ 4ខែ ឡើង 1.7 ខាំ ជារៀងរាល់សប្ដាហ៍
• 4ខែ ដល់ 6ខែ ឡើង 1.1-1.5 ខាំ ជារៀងរាល់សប្ដាហ៍
• 6ខែ ដល់ 12ខែ ឡើង 0.5-1.1 ខាំ ជារៀងរាល់សប្ដាហ៍
ឬ នៅអាយុ ៤ ទៅ ៦ ខែ ទារកឡើងគីឡូគុណនឹង ២ ដង នៃទម្ងន់ពេលកើត និង អាយុមួយឆ្នាំក្មេងអាចនឹងឡើងទម្ងន់ ៣ ដងគុណ នឹងទម្ងន់ពេលកើត។
សូមចងចាំថា ការលូតលាស់របស់ទារក និង កុមារមិនដូចគ្នាទេ ទារកដែលមានសុខភាពល្អអាចមានការឡើងគីឡូខុសៗគ្នាអាស្រ័យលើ ទម្ងន់ពេលកើត លក្ខខណ្ឌនៃការលូតលាស់ និង កត្តាផ្សេងៗទៀត។
ខាងក្រោមនេះជាប្រភេទអាហារដែលជម្រុញការឡើងគីឡូលើទារក និង កុមារ ៖
ផ្ដល់ទឹកដោះម្ដាយ ឬ រូបមន្តទឹកដោះគោម្សៅឱ្យបានគ្រប់គ្រាន់ យើងអាចដឹងទារកបៅទឹកដោះម្ដាយឆ្អែតតាមរយៈ ៖
• ទារកបៅញឹកញាប់ ចន្លោះ 8 ទៅ 12 ដង ក្នុងមួយថ្ងៃ
• រីករាយក្រោយបៅ និង អាចប្រលែងក្បាលដោះបានដោយខ្លួនឯង
• មានថាមពលគ្រប់គ្រាន់
• លាមកពណ៌លឿង មានសណ្ឋានទន់ៗ និង គ្រាប់ៗ
ចំពោះក្មេងបៅទឹកដោះគោ៖
• លាយឱ្យបានត្រឹមត្រូវ និងឱ្យញ៉ាំឱ្យគ្រប់គ្រាន់ទៅតាមការណែនាំលើសម្បកកំប៉ុង
• មិនត្រូវផ្ដល់ទឹក ឬ អ្វីផ្សេងចំពោះទារកក្រោម ៦ ខែ
ទារកអាយុ ៦ ខែឡើង សូមផ្ដល់អាហារបន្ថែម (Complementary food) និង បន្តបំបៅទឹកដោះជូនគាត់៖
• អាហារបន្ថែមសំដៅជាចម្បងលើបបរខាប់គ្រប់គ្រឿង ហើយវាក៏អាចជា បន្លែ ឫ ផ្លែឈើដែលយើងកិនរួច ឫ បបរកំប៉ុង ជាដើម
• អាហារបន្ថែមគួរតែជាអាហារចម្រុះមុខដែលស្ថិតនៅក្នុងអាហារទាំងបីក្រុមដូចជា ទីមួយអាហារថាមពល ដែលជួយឱ្យទារកនិងកុមារមានថាមពលនិងមានដូចជា បបរ បាយ ដំឡូង ប្រេងឆា។ ទីពីរគឺអាហារសាងសង់ដែលមានដូចជា ត្រី សាច់ ស៊ុត ថ្លើម សណ្ដែកសៀង តៅហ៊ូរ -ល- ដែលជួយឱ្យរាងកាយកុមារលូតលាស់ និងរឹងមាំ។ ចុងក្រោយគឺអាហារការពារដែលមានដូចជា បន្លែ ផ្លែឈើ ដែលវាដំណើរការជាមួយអាហារថាមពល និង អាហារសាងសង់ ជួយឱ្យក្មេងលូតលាស់ រឹងមាំ និង ការពារក្មេងពីជំងឺផ្សេងៗ។
ទឹកដោះគោ NutriGold ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់កូនលោកអ្នក ព្រោះNutriGold មានប្រភពផលិតនៅប្រទេសហូល្លង់ក្នុងទ្វីបអឺរ៉ុបសុទ្ធ 100% ដោយក្រុមហ៊ុនល្បីល្បាញខាងផ្នែកអាហារូបត្ថម្ភ គឺក្រុមហ៊ុន Ausnutria ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង ១០០ ឆ្នាំលើការផលិតទឹកដោះគោ។ ឆ្លើយតបនឹងតម្រូវការលូតលាស់របស់កុមារ NutriGold ផ្ដល់នូវជីវជាតិសំខាន់ៗដូចជា ៖
• ជាតិ DHA ខ្ពស់លើសពី 100mg/100g, Omega3 & 6, Taurine & Choline ដែលជួយដល់ការអភិវឌ្ឍន៍ខួរក្បាលនិងភ្នែកបានល្អប្រសើរ
• ជាតិ 5 Nucleotides, Selenium, Vitamin C និងជាតិសង្ក័សី (Zinc) ដែលជំរុញប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ ជួយឱ្យកុមារមានសុខភាពល្អ មិនងាយឈឺ
• Prebiotics 2 ប្រភេទគឺ FOS និង GOS ដែលជំរុញមុខងារក្រពះពោះវៀនឱ្យដំណើរការបានល្អ និង ជួយឱ្យកុមារបន្ទោរបង់ស្រួល
• ជាតិកាល់ស្យូមខ្ពស់, Vitamin D និង ផូស័្វរ (Phosphorus) ជួយឱ្យឆ្អឹង និង ធ្មេញរឹងមាំ
• ជីវជាតិលើស 30 មុខជួយដល់ការលូតលាស់សព្វសារពាង្គកាយ។
ដើម្បីស្វែងយល់បន្ថែមពីទឹកដោះគោ NutriGold សូមចូលទៅកាន់៖ https://nutrigoldcam.com/km/