ពុ-ទ្ធោអើយ! សមាជិកមួយគ្រួសារកើតជំងឺមហារីកស្ល-ា..ប់បន្តបន្ទាប់គ្នា ព្រោះតែជ្រញ់ដែលប្រើប្រាស់សព្វថ្ងៃ
ថ្មីៗនេះសារព័ត៌មានបរទេសមួយបានរាយការណ៍ពីរឿងរ៉ាវដ៏មិននឹកស្មានរបស់គ្រួសារជនជាតិចិនមួយ ដែលត្រូវមកជួបគ្រោះធំមានសមាជិកកើតជំងឺមហារីកពេញមួយផ្ទះ ដោយសារតែសារធាតុគីមីមួយប្រភេទនៅលើជ្រញ់ប្រើប្រាស់។
តាមព័ត៌មានបានឱ្យដឹងថា ឪពុកនៅក្នុងគ្រូសារនេះបានបាត់បង់ជីវិតដោយសារមហារីកពោះវៀនធំ រីឯកូនប្រុសច្បងបាត់បង់ជីវិតដោយសារតែជំងឺដុះសាច់ក្នុងខួរក្បាល ចំណែកកូនស្រីកើតជំងឺមហារីកសួត ចំណែកស្វាមីរបស់នាងកើតជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ។
ក្នុងនោះ នារីជាកូនស្រីបានរៀបរាប់ឱ្យដឹងថា ពីដើមឡើយគ្រួសាររបស់នាងរស់នៅសុខសប្បាយធម្មតា ស្រាប់តែក្រោយមកសមាជិកម្នាក់ៗក៏កើតជំងឺមហារីកបន្តកន្ទុយគ្នាមិនដាច់ រហូតដល់បាត់បង់ជីវិត។ ក្នុងការសហការជាមួយគ្រូពេទ្យ ជាមួយនឹងការត្រួតពិនិត្យយ៉ាងល្អិនល្អន់ នាងក៏បានដឹងពីមូលហេតុពិតថាជំងឺដែលត្របាក់ជីវិតគ្រួសាររបស់នាង គឺកើតចេញពីសារធាតុ Aflatoxin ដែលមាននៅលើជ្រញ់ ដែលនាងប្រើប្រាស់សព្វថ្ងៃ។
យ៉ាងណាមិញ អ្នកជំនាញក៏បានឱ្យដឹងដែរថា សារធាតុនេះគឺកើតមកពីការដែលគ្រួសាររបស់នាងប្រើប្រាស់ជ្រញ់ ដោយមិនមានការលាងសម្អាតឱ្យបានត្រឹមត្រូវ លើសពីនេះទៀតគឺប្រើជ្រញ់ចាស់ ដោយមិនបានប្តូរចេញ។ សារធាតុនេះ អាចធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ដល់សុខភាព ដូច្នេះហើយក្រោយពីប្រើប្រាស់ជ្រញ់រួច គួរតែលាងជាមួយនឹងអំបិល ហើយហាលវាឱ្យបានស្ងួតត្រឹមត្រូវ៕