ចិនបញ្ចេញគម្រោងសាងសង់ស្ថានីយរថភ្លើងថ្មី តែមហាជនផ្ទុះប្រតិកម្មលើរូបរាងអគារថាដូចសំឡីអនាម័យ
ការបញ្ចេញគំរូឌីហ្សាញនៃស្ថានីយរថភ្លើងថ្មីនៅក្រុង Nanjing ប្រទេសចិន កំពុងតែទាក់ទាញចំណាប់អារម្មណ៍អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គមក្នុងប្រទេសចិន រហូតមានការផ្ទុះវែកញែកព្រោងព្រាត។ គួរបញ្ជាក់ថា ខាងអាជ្ញាធរ បានលើកឡើងថា ការឌីហ្សាញម៉ូដនៃអគារស្ថានីយរថភ្លើងនេះ គឺយកគំរូតាមផ្កាផ្លាំ (plum blossoms)។
យ៉ាងណាមិញ បើតាមការវែកញែកពីមហាជនចិនលើបណ្ដាញសង្គម បានលើកឡើងដូចៗគ្នាថា អគារនៃស្ថានីយរថភ្លើងថ្មីនោះ គឺមើលទៅស្រដៀងនឹងរូបសំឡីអនាម័យ មិនដូចជាផ្កាផ្លាំសោះឡើយ។ ជាក់ស្ដែង មហាជនមួយចំនួនបាននិយាយថា៖ «នេះគឺសំឡីអនាម័យយក្ស វាខ្មាសគេណាស់ ដែលនិយាយថាវាដូចនឹងផ្កាផ្លាំនោះ» «ហេតុអ្វីយើងគ្រប់គ្នា ក្រឡេកមួយភ្លែតថាជាសំឡីអនាម័យ តែខាងវិស្វករគេមើលមិនដូច?»។
បើតាមកាសែតរដ្ឋ Nanjing Daily បានចេញផ្សាយថា ការឌីហ្សាញដំណាក់កាលដំបូងនេះ ត្រូវបានខាងរដ្ឋាភិបាលខេត្ត Jiangsi និងខាង China State Railway Group បើកភ្លើងខៀវហើយ។ ចំពោះដំណើរការសាងសង់ គឺគ្រោងចាប់ផ្ដើមធ្វើឡើងនៅពាក់កណ្ដាលឆ្នាំ ២០២៤ នេះ៕
ប្រភព៖ 9GAG