ធ្លាប់តែឃើញពស់ថ្លាន់លេបចំណី តែមិនធ្លាប់ឃើញវាបន្ទោបង់ ឥលូវមានគេទម្លាយហើយ គឺដូចតែមនុស្សដែរ
ជារូបភាពដែលមិនងាយឃើញនោះទេ ដែលសត្វពស់ថ្លាន់កំពុងបញ្ចេញលាមកជាដុំធំមិនធម្មតា ធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមនាំគ្នាចែកចាយដោយក្តីភ្ញាក់ផ្អើល។
រូបភាពមួយនេះ ត្រូវបានចែកចាយចេញពីប្រទេសអូស្រ្តាលី ដែលថតដោយអ្នកចាប់ពស់ជំនាញម្នាក់។ តាមព័ត៌មានបានឱ្យដឹងថា ពស់មួយក្បាលនេះកំពុងតែព័ន្ធខ្លួននៅលើបន្ទប់ទឹកក្នុងផ្ទះរបស់ប្រជាជនមួយរូប ហើយបើតាមមើលមួយភ្លែតទៅ វាហាក់ដូចជាកំពុងតែលេបអ្វីម្យ៉ាង តែពិតជាផ្ទុយស្រឡះ ព្រោះអ្នកចាប់ពស់បានឱ្យដឹងថា វាកំពុងតែបញ្ចេញលាមកទៅវិញទេ។
អ្នកចាប់ពស់បានឱ្យដឹងថា អាចជាការភ្ញាក់ផ្អើលសម្រាប់អ្នកដែលមិនធ្លាប់ឃើញ តែវាមិនមែនជារឿងប្លែកនោះទេ ព្រោះពស់ថ្លាន់វាស៊ីច្រើនណាស់ ហើយស៊ីសុទ្ធតែសត្វធំៗ ដូច្នេះហើយទើបលាមករបស់វាក៏ធំដូចគ្នា។ ក្រោយពីស៊ីហើយ ក្រពះរបស់វានឹងធ្វើការកិនយឺតៗ ភាគច្រើនមួយសប្តាហ៍ក្រោយទើបវាបញ្ចេញកាកសំណល់ម្តង។ ចំពោះពស់ធម្មតាដែលស៊ីសត្វតូចៗ លាមកក៏តូចទៅតាមនោះ ចំណែកឯសត្វពស់ធំៗ ដែលស៊ីសត្វធំ លាមកគឺធំតាមដែលឃើញនេះឯង ហើយក៏ជុះច្រើនខ្លាំងដែរ។
យ៉ាងណាមិញ មហាជនក្រោយពីបានឃើញហើយពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះធ្លាប់តែឃើញពស់លេបស៊ីសត្វ តែមិនដែលឃើញវាជុះមកវិញសោះ ដូច្នេះហើយរូបភាពនេះ ក៏ចាត់ទុកថាជារូបភាពកម្រមួយសន្លឹកផងដែរ៕