ពេលស្វាមីម្ចាស់ប្រ៊េន Lakamo ស្ល-ា..ប់ ហើយជំរិតទារលុយ ២០ ម៉ឺនដុល្លារមិនបាន ជនសង្ស័យភ័យពេកបញ្ចប់ជីវិតខ្លួនឯង ព្រោះឃើញប៉ូលិសព័ទ្ធជិត
ជារឿងដ៏គួរឱ្យរន្ធត់តក់ស្លុត នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានទទួលដំណឹងថាស្វាមីម្ចាស់ប្រ៊េន Lakamo បានបាត់បង់ជីវិត ដោយសារចោរចូលប្លន់កាលពីយប់មិញ នាំឱ្យមហាជន និង អ្នកប្រើប្រាស់បណ្ដាញសង្គម បង្ហោះសារចូលរួមរំលែកទុក្ខព្រោងព្រាត។
ទាក់ទិនទៅនឹងករណីនេះ បើតាមការឱ្យដឹងពីគណនីឈ្មោះ ស៊ន សុភ័ក្រ បានបញ្ជាក់ឱ្យដឹងថា ករណីប្លន់នេះកើតឡើងនៅវេលាម៉ោងជាង ១១ យប់ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ ដោយមានចោរម្នាក់ បានចូលទៅក្នុងផ្ទះម្ចាស់ប្រ៊េន Lakamo នៅខណ្ឌជ្រោយចង្វារ ដោយបានភ្ជង់អ្នកបើកឡានឱ្យនាំខ្លួនចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ក៏នាំឱ្យមានការប្រតាយប្រតប់គ្នាបណ្ដាលឱ្យជនល្មើសដែលមានគ្នាតែម្នាក់ឯង បានបាញ់ជនរងគ្រោះជាប្តីចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។
តាមប្រភពបានឱ្យដឹងទៀតថា បន្ទាប់មកខ្មាន់កាំភ្លើងដែលជាចោរបានគំរាមទារលុយចំនួន ២០ ម៉ឺនដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះ បើមិនឱ្យទេជនរងគ្រោះប្រមាណ ១២ នាក់នៅក្នុងផ្ទះ នឹងត្រូវបាញ់សម្លាប់ទាំងអស់ ស្របពេលដែលព័ត៌មាននេះត្រូវបានកម្លាំងអាវុធហត្ថដឹង ក៏ចាប់ផ្តើមឡោមព័ទ្ធ ទើបជនល្មើសភ័យពេកបានបាញ់សម្លាប់ខ្លួនឯងតែម្តង៕
ប្រភព៖ ស៊ន សុភ័ក្ត្រ