ចូលរួមរំលែកទុក្ខ! ស្វាមីរបស់ម្ចាស់ប្រ៊េនល្បី Lakamo បានបាត់បង់ជីវិត ដោយសារចោរប្លន់ចូលផ្ទះយប់មិញ
ជារឿងដ៏គួរឱ្យរន្ធត់តក់ស្លុត នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ នេះ តាមរយៈគណនីមួយដែលមានឈ្មោះ Ka K’ter បានបង្ហោះសារ និង រូបភាពឱ្យដឹងថា ស្វាមីរបស់ម្ចាស់ប្រ៊េន Lakamo បានបាត់ជីវិតកាលពីយប់មិញនេះ នាំឱ្យមហាជន និង អ្នកប្រើប្រាស់បណ្ដាញសង្គមបង្ហោះសារចូលរួមរំលែកទុក្ខព្រោងព្រាត។
តាមប្រភពខាងលើ បានបង្ហោះថា ៖ «ចូលរួមរំលែកទុក្ខផង ចោរចូលផ្ទះយប់មិញ ប្ដីម៉ែ Lakamo បានស្លាប់ហើយ»។ យ៉ាងណាមិញ នេះគ្រាន់តែជាព័ត៌មានបឋម សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ៕