ដឹងតែត្រជាក់ចិត្តហើយ! ៤ ខេត្ត-ក្រុងនេះ ត្រៀមពាងទឹកទាំងជួរៗ សម្រាប់បងប្អូនលេងសប្បាយថ្ងៃសង្ក្រាន្ត
គិតត្រឹមថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ នេះ គឺសល់រយៈពេលត្រឹម ២ ថ្ងៃប៉ុណ្ណោះ នឹងដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ខណៈតាមតំបន់រាជធានី-ខេត្តមួយចំនួន បានរៀបចំពាងទឹកជាច្រើន សម្រាប់ឱ្យបងប្អូនខ្មែរលេងកម្សាន្តសប្បាយក្នុងកម្មវិធីសង្ក្រាន្ត ដែលមានរយៈពេល ៤ ថ្ងៃ បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ក្នុងឱកាសអាកាសធាតុឡើងកម្ដៅនេះ។
ជាក់ស្ដែង ចំពោះរាជធានី-ខេត្ត ដែលបានរៀបចំលម្អពាងទឹក ដាក់ឱ្យលេងកម្សាន្តសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានដូចជា ៖
១. សង្ក្រាន្តវត្តភ្នំ រាជធានីភ្នំពេញ
២. សង្ក្រាន្ត ខេត្តបាត់ដំបង
៣. សង្ក្រាន្ត ខេត្តសៀមរាប
៤. សង្ក្រាន្ត ខេត្តបន្ទាយមានជ័យ