អាយុ ៤០ ឆ្នាំហើយ ចង់បានអាអូនតូចធំជាងមុន ខំចាយលុយ ៥ ពាន់ដុល្លារទៅវះកាត់ពង្រីកទំហំ ចុងក្រោយខូចប្រើការលេងបាន
សារព័ត៌មានបរទេសមួយបានរាយការណ៍ពីរឿងរ៉ាវរបស់បុរសជនជាតិអ៊ីតាលីម្នាក់ វ័យ ៤០ ម្នាក់ ដែលត្រូវខូចអាអូនតូចមួយទាំងមូល ព្រោះតែចង់បានធំល្អបានទៅការវះកាត់ពង្រីកទំហំ ប៉ុន្តែភ្លាត់ស្នៀត។
តាមព័ត៌មានបានឱ្យដឹងថា បុរសម្នាក់នេះបានចំណាយលុយប្រហែលជា ៥០០០ ដុល្លារ ដើម្បីធ្វើការវះកាត់ពង្រីកទំហំអាអូនតូចរបស់ខ្លួន។ ដោយការវះកាត់គឺបានធ្វើឡើងចំនួន ២ ដង ជាការបូមខ្លាញ់ផ្សេងៗពីរាងកាយ ទៅបន្ថែមក្នុងអាអូនតូចនោះ ដើម្បីបង្កើនទំហំរបស់វា។ ក្រោយពីការវះកាត់ចំនួន ១ ខែ បុរសរូបនេះហាក់មានការឈឺចាប់ ហើយក៏បានប្រញាប់រត់ទៅពិភាក្សាជាមួយគ្រូពេទ្យវិញ ដោយគ្រូពេទ្យក៏បានព្យាយាមវះកាត់កែខៃឡើងវិញរហូតដល់ទៅ ១២ ជំហាន។ បន្ទាប់ពីការវះកាត់ចុះឡើងៗ ហាក់មិនបានធូរស្បើយនោះទេ បុរសខាងលើក៏បានបាត់បង់សមត្ថភាពផ្លូវភេទតែម្តង។ ក្រោមការត្រួតពិនិត្យ គេឃើញមានការចាក់ស៊ីលីកូន ដែលត្រូវបានហាមតាំងពីឆ្នាំ ១៩៩៣ ទៀតផង។
យ៉ាងណាមិញ បុរសរូបនេះក៏បានដាក់ពាក្យបណ្តឹងទៅតុលាការផងដែរ ដែលរឿងក្តីនេះតុលាការតម្រូវឱ្យគ្រូពេទ្យសងជំងឺចិត្តចំនួន ៦០ ភាគរយ និង គ្លីនិកចំនួន ២០ ភាគរយ។ ចំណែកឯ ៣០ ភាគរយទៀត គឺបុរសរូបនេះត្រូវទទួលខុសត្រូវខ្លួនឯង ព្រោះតែធ្លាប់បានយកថ្នាំដែលពេទ្យធ្លាប់ចាក់ឱ្យទៅចាក់នៅផ្ទះដោយខ្លួនឯង៕