(វីដេអូ) ផ្ទុះសរសើរ! អ្នកធ្វើមាតិកានារីបរទេស នាង ShanaeLael និយាយខ្មែរច្បាស់ តែងធ្វើវីដេអូផ្សព្វផ្សាយម្ហូបខ្មែរលើបណ្តាញសង្គម
មហាជននិយមតាមដានទស្សនាបណ្តាញសង្គមហ្វេសប៊ុក និង TikTok របស់ Influencer បរទេស ដែលអាចនិយាយភាសាខ្មែរបាន ច្បាស់ជាបានស្គាល់ហើយអ្នកនាង ShanaeLael ជាជនជាតិអាមេរិក។
អ្នកនាង ShanaeLael គឺជា Influencer មួយរូប ដែលអាចនិយាយភាសាខ្មែរបានល្អ កំពុងឆក់បានការសរសើរ និង ចូលចិត្តមើលវីដេអូរបស់នាង ក៏ព្រោះ ShanaeLael រមែងបង្ហាញនូវម្ហូបអាហាររបស់ខ្មែរបែបសាមញ្ញៗតាមដងផ្លូវ។ ម្យ៉ាងវិញទៀត រាល់ការទិញចំណីអាហារញុំាហើយនោះ នាងក៏តែងតែជូនលុយបន្ថែមពីថ្លៃទំនិញជូនដល់អ្នកលក់ទៀតផង។
អ្នកនាង ShanaeLael មានស្រុកកំណើតនៅឯសហរដ្ឋអាមេរិក ហើយនាងបានមករស់នៅឯប្រទេសកម្ពុជារយៈពេល ៧ ឆ្នាំ មកហើយ។ បច្ចុប្បន្ន អ្នកនាងរស់នៅឯខេត្តបាត់ដំបង និង បានរៀបការជាមួយស្វាមីជនជាតិខ្មែរ ព្រមទាំងមានកូនប្រុស ១ រូបហើយដែរ៕
សូមទស្សនា វីដេអូខាងក្រោមនេះ៖