ស្អាតលេចធ្លោណាស់! នៅបាត់ដំបង មានដំឡើងរូបនាគយ៉ាងទាក់ទាញមានអំណាយ អបអរបុណ្យចូលឆ្នាំខ្មែរ
គិតត្រឹមថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៤ នេះ គឺសល់រយៈពេលប្រមាណ ៤ ថ្ងៃប៉ុណ្ណោះ នឹងដល់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង គ្រិស្តសករាជ ២០២៤ ខណៈបច្ចុប្បន្ននៅតាមភូមិស្រុក ព្រមទាំងបណ្ដារាជធានីខេត្ត ទីប្រជុំជន បាន និងកំពុងរៀបចំតុបតែងលម្អជាបណ្ដើរៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី អបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលខិតចូលមកដល់ឆាប់ៗនេះ។
កៀកនឹងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នេះផងដែរ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងសរសើរមិនដាច់ពីមាត់ ក្រោយពីបានឃើញការតុបតែងនូវរូបនាគ ត្រៀមអបអរឆ្នាំថ្មីក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលមានលក្ខណៈច្នៃប្រឌិត លេចធ្លោ និងស្រស់ស្អាតខ្លាំងណាស់។
បើតាមការឱ្យដឹងពីហ្វេសប៊ុកផេកដែលមានឈ្មោះ បាត់ដំបងដែលខ្ញុំនឹក-Battambong បានបញ្ជាក់ថា រូបនាគដែលកំពុងធ្វើ និងរំលេចរូបរាងយ៉ាងស្រស់ស្អាតនេះ គឺស្ថិតត្រង់មុខអតីតសាលាខេត្តបាត់ដំបងផ្ទាល់តែម្ដង ហើយខាងក្រោមនេះ គឺជារូបភាពដែលប្រភពខាងលើបានបង្ហាញជូន ៖