កូនខ្មែរគួរដឹង! នេះជាល្បែងប្រជាប្រិយខ្មែរចំនួន ២២ គេនិយមលេងជាប់ជាប្រពៃណីតាំងពីបុរាណកាលមក
កម្ពុជា ជាប្រទេសដែលមានល្បែងប្រជាប្រិយច្រើនអនេក ដែលប្រជាពលរដ្ឋទូទាំងប្រទេសនិយមលេងកម្សាន្តនៅពេលទំនេរ ពេលបុណ្យទាន និង ពេលធ្វើពិធីតូច-ធំផ្សេងៗ មានពិធីចូលឆ្នាំ ជាដើម ដែលជាប់ជាប្រពៃណីតាំងពីព្រេងនាយមក។
ក្នុងនោះផងដែរ បើតាមសៀវភៅ ល្បែងប្រជាប្រិយខ្មែរ ដែលបោះពុម្ពផ្សាយដោយ ពុទ្ធសាសនបណ្ឌិត្យ បានចងក្រងនូវល្បែងប្រជាប្រិយខ្មែរបានចំនួន ២២ ក្នុងការបោះពុម្ពលើកទីមួយ ដែលមានដូចជា ៖
១. ល្បែង ស្តេចចង់ ឬអៀវ
២. ល្បែងឈូង
៣. ល្បែងចាប់កូនខ្លែង
៤. ល្បែងលោតអន្ទាក់
៥. ល្បែងលាក់កន្សែង
៦. ល្បែងឱបត្រឡាច
៧. ល្បែងប្រជល់មាន់
៨. ល្បែងគ្របមាន់
៩. ល្បែងបិទពូន
១០. ល្បែងអង្គញ់
១១. ល្បែងគោះពព្លាក់
១២. ល្បែងគោះត្រឡោក
១៣. ល្បែងសី
១៤. ល្បែងទាញព្រ័ត្រ
១៥. ល្បែងកូនគោល
១៦. ល្បែងរាវបង្កង
១៧. ល្បែងចោះប្រមាត់
១៨. ល្បែងបាយខុំ
១៩. ល្បែងលាក់កូនកាស
២០. ល្បែងលាក់ធ្យូង
២១. ល្បែងប៉ក់ចាប
២២. ល្បែងចត្រង្គ