មុននេះបន្តិច ក្រសួងជូនដំណឹង តំបន់មួយនេះ អាចឡើងកម្ដៅខ្ពស់ជាងគេ ៣ ថ្ងៃពេញ ហើយក៏អាចមានភ្លៀងធ្លាក់ដែរ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យបានដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអតិបរមារហូតដល់ ៣៩°C ហើយតំបន់ផ្សេងទៀតមានលក្ខណៈដូចខាងក្រោម ៖
១. តំបន់វាលទំនាប
-សីតុណ្ហភាពអប្បបរមា ២៦°C និងសីតុណ្ហភាពអតិបរមា ៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥%។
២. តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមា ២៥°C និងសីតុណ្ហភាពអតិបរមា ៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥%។
៣. តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា ២៥°C និងសីតុណ្ហភាពអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម ២ ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ១០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖